កិច្ចការ 6:11 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 6:11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដូច្នេះ អ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះឲ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះជាម្ចាស់»។
កិច្ចការ 6:11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នោះគេសូកមនុស្សខ្លះឲ្យនិយាយបង្កាច់ថា យើងបានឮអ្នកនេះពោលពាក្យប្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង
កិច្ចការ 6:11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ គេក៏អូសទាញអ្នកខ្លះដោយសម្ងាត់ ឲ្យនិយាយថា៖ «យើងបានឮអ្នកនេះពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះ»។