កិច្ចការ 5:36 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 5:36 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាសបានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។
កិច្ចការ 5:36 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដ្បិតពីដើមមានឈ្មោះធើដាស លើកខ្លួនឡើងថាជាអ្វីៗ ក៏មានមនុស្សចំនួនជា៤រយនាក់បានចូលពួកវា តែវាត្រូវគេសំឡាប់ទៅ ហើយពួកអ្នកទាំងប៉ុន្មាន ដែលចុះចូលចំពោះវា ក៏ត្រូវខ្ចាត់ខ្ចាយសូន្យអស់ទៅដែរ
កិច្ចការ 5:36 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដ្បិតពេលថ្មីៗនេះ មានឈ្មោះធើដាស បានតាំងខ្លួនឡើង ដោយប្រកាសថាខ្លួនជាវីរជន មានមនុស្សប្រមាណជាបួនរយនាក់បានចូលរួមជាមួយគាត់ តែគាត់ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងប៉ុន្មានដែលចូលដៃជាមួយគាត់ ក៏ត្រូវខ្ចាត់ខ្ចាយអស់គ្មានសល់។