កិច្ចការ 27:7 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 27:7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។
កិច្ចការ 27:7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅ តាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន
កិច្ចការ 27:7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
យើងធ្វើដំណើរសន្សឹមៗអស់ជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដុសទាំងពិបាក។ ដោយខ្យល់ខ្លាំងមិនអាចទៅមុខបាន យើងក៏បើកសសៀរចូលទៅតាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន។