Skip to content
រូបតាងកម្មវិធីព្រះគម្ពីរ

កិច្ចការ 26:26 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 26:26 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌រាជា​ក៏​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​នេះ​រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះ‌រាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុ‌ការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​នោះ​ទេ។

ចែក​រំលែក
កិច្ចការ 26 គខប

កិច្ចការ 26:26 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​ទី​កៀន​កោះ​ឯ​ណា​ឡើយ

ចែក​រំលែក
កិច្ចការ 26 ពគប

កិច្ចការ 26:26 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដ្បិត​ព្រះ‌រាជា​ជ្រាបអំពីហេតុ‌ការណ៍​ទាំង​នេះ​ហើយ ខ្ញុំ​បាទ​ទូល​ស្ដេច​ដោយ​ក្លា‌ហាន ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ក្នុង​ចំណោម​ការ​ទាំង​នេះ គ្មាន​អ្វី​មួយ​លាក់​កំបាំង​នឹង​ស្ដេច​ទេ ដ្បិត​ហេតុ‌ការណ៍​នេះ​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​មួយ​ណា​ឡើយ។