កិច្ចការ 25:26 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 25:26 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះ នៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។
កិច្ចការ 25:26 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
តែទូលបង្គំគ្មានរឿងអ្វីជាប្រាកដ នឹងសរសេរថ្វាយដល់ព្រះអម្ចាស់នៃទូលបង្គំ ពីដំណើរវាទេ ហេតុនោះបានជាទូលបង្គំនាំវាមកនៅទីចំពោះមុខនៃអស់លោកទាំងឡាយ មានព្រះរាជាជាដើម ឱព្រះរាជាអ័គ្រីប៉ាអើយ ដើម្បីកាលណាបានពិចារណាសួរវារួចហើយ នោះទូលបង្គំនឹងបានរឿងអ្វីខ្លះ ឲ្យដាក់ចុះក្នុងសំបុត្រ
កិច្ចការ 25:26 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ទូលបង្គំគ្មានអ្វីច្បាស់លាស់ ដើម្បីសរសេរថ្វាយព្រះអម្ចាស់នៃទូលបង្គំ អំពីសំណុំរឿងរបស់គាត់សោះ។ ហេតុនេះហើយបានជាទូលបង្គំនាំគាត់មកជួបអស់លោក ជាពិសេសមកជួបព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីកាលណាបានសួរចម្លើយគាត់រួចហើយ នោះទូលបង្គំអាចមានរឿងខ្លះនឹងសរសេរ។