រំលងទៅមាតិកា

កិច្ចការ 25:23 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 25:23 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លុះ​ស្អែក​ឡើង ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់‌ក្សត្រិយ៍​បេរេ‌នីស បាន​យាង​ចូល​ក្នុង​សាល‌សវនា‌ការ​យ៉ាង​អធិក‌អធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែ‌ហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។

កិច្ចការ 25 គខប

កិច្ចការ 25:23 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដូច្នេះ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះ‌រាជា​អ័គ្រីប៉ា នឹង​ព្រះ‌នាង​បេរេនីស ក៏​យាង​មក ដោយ​ដំណើរ​ដ៏​រុងរឿង ចូល​ក្នុង​សាលា​ក្តី មាន​ទាំង​មេ​ទ័ព​ធំ នឹង​ពួក​អ្នក​ធំ​ក្នុង​ទី​ក្រុង​ផង រួច​កាល​លោក​ភេស្ទុស​បាន​បង្គាប់​ហើយ នោះ​គេ​នាំ​ប៉ុល​ចូល​មក

កិច្ចការ 25 ពគប

កិច្ចការ 25:23 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌បាទ​អ័គ្រី‌ប៉ា និង​ព្រះ‌នាង​បេរេ‌នីស បាន​យាង​ចូល​មក​ក្នុង​សាលា​ក្តី​យ៉ាង​អ​ធឹកអធម មាន​ទាំង​មេទ័ព​ធំ និង​ពួកនា​ម៉ឺនធំ​ៗ​នៅ​ទី​ក្រុង​នោះ​ហែ​ហមមក​ជាមួយ។ បន្ទាប់​មក លោក​ភេ‌ស្ទុស​បាន​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ុល​ចូល​មក។