រំលងទៅមាតិកា

កិច្ចការ 23:6 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 23:6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ដោយ​លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី* និង​មួយ​ផ្នែក​ទៀត​ខាង​គណៈ‌ផារីស៊ី* លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បងប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ហើយ​ឪពុក​ខ្ញុំ​ក៏​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី​ដែរ។ គេ​យក​ខ្ញុំ​មក​កាត់​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​យើង​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។

កិច្ចការ 23 គខប

កិច្ចការ 23:6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារិស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុម‌ជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារិស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារិស៊ី ខ្ញុំ​ជាប់​ជំនុំ‌ជំរះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

កិច្ចការ 23 ពគប

កិច្ចការ 23:6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កាល​លោក​ប៉ុលជ្រាប​ថា ពួក​គេ​មួយ​ចំណែក​ជា​ពួក​សា‌ឌូស៊ី ហើយ​មួយ​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី លោក​ក៏​ស្រែក​ឡើង​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​ផារិ‌ស៊ី ហើយ​ជា​កូន​របស់​ពួក​ផារិ‌ស៊ី។ ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ​នេះ ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។