រំលងទៅមាតិកា

កិច្ចការ 22:20 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 22:20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​បន្ទាល់​របស់​ព្រះអង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀក‌បំពាក់​របស់​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ”។

កិច្ចការ 22 គខប

កិច្ចការ 22:20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ដែល​ឈាម​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ បាន​ត្រូវ​ខ្ចាយ នោះ​ទូលបង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ បាន​ទាំង​យល់​ព្រម​ឲ្យ​សំឡាប់​គាត់ ហើយ​នៅ​ចាំ​អាវ​នៃ​ពួក​អ្នក ដែល​សំឡាប់​គាត់​ផង

កិច្ចការ 22 ពគប

កិច្ចការ 22:20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កាល​ឈាម​របស់​លោក​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​បាន​ខ្ចាយ នោះ​ទូល​បង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ ទាំង​យល់​ព្រមឲ្យ​គេ​សម្លាប់​គាត់ ដោយ​នៅ​យាម​អាវ​របស់​ពួក​អ្នកដែល​សម្លាប់​គាត់ផង​ដែរ"។