រំលងទៅមាតិកា

កិច្ចការ 19:9 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 19:9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស

កិច្ចការ 19 គខប

កិច្ចការ 19:9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង‌ទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជា‌ជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ា‌នុស​ជា​រាល់​ថ្ងៃ

កិច្ចការ 19 ពគប

កិច្ចការ 19:9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។