កិច្ចការ 18:5 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 18:5 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត។
កិច្ចការ 18:5 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
កាលស៊ីឡាស នឹងធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ នោះប៉ុលមានសេចក្ដីបង្ខំក្នុងចិត្ត ឲ្យផ្សាយព្រះបន្ទូល ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិត
កិច្ចការ 18:5 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កាលលោកស៊ីឡាស និងលោកធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ុលក៏ចំណាយពេលទាំងអស់ដើម្បីផ្សាយព្រះបន្ទូល ទាំងធ្វើបន្ទាល់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន។