រំលងទៅមាតិកា

កិច្ចការ 16:13 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 16:13 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។

កិច្ចការ 16 គខប

កិច្ចការ 16:13 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ​ដែល​ប្រជុំ​គ្នា

កិច្ចការ 16 ពគប

កិច្ចការ 16:13 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

នៅ​ថ្ងៃ​សប្ប័ទ យើង​ចេញ​ទៅខាង​ក្រៅ​ទ្វារ​ក្រុង ទៅ​ឯមាត់​ទន្លេ ដោយ​យើង​នឹក​គិត​ថា នឹង​មាន​កន្លែង​អធិស្ឋាន។ យើង​ក៏​អង្គុយ​ចុះ ហើយ​និយាយ​ទៅ​កាន់​ពួកស្ត្រី​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។