កិច្ចការ 15:22 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 15:22 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។
កិច្ចការ 15:22 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នោះពួកសាវកនឹងពួកចាស់ទុំ ព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថា គួរនឹងរើសយកអ្នកខ្លះក្នុងពួកគេ គឺយូដាស ដែលហៅថា បាសាបាស១ នឹងស៊ីឡាស១ ជាពួកអ្នកមុខក្នុងពួកជំនុំ ដើម្បីនឹងចាត់ឲ្យទៅឯអាន់ទីយ៉ូក ជាមួយនឹងប៉ុល ហើយនឹងបាណាបាស
កិច្ចការ 15:22 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានយល់ព្រម ដោយសម្រេចជ្រើសរើសមនុស្សក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូក ជាមួយលោកប៉ុល និងលោកបាណាបាស។ គេបានចាត់យូដាស ដែលហៅថា បាសាបាស និងស៊ីឡាស ជាអ្នកនាំមុខក្នុងចំណោមពួកបងប្អូន