រំលងទៅមាតិកា

កិច្ចការ 15:20 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 15:20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់-ក និង​កុំ​ឲ្យ​បរិភោគ​ឈាម

កិច្ចការ 15 គខប

កិច្ចការ 15:20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ

កិច្ចការ 15 ពគប

កិច្ចការ 15:20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

គឺ​យើង​គួរ​សរសេរ​ទៅប្រាប់​គេ ឲ្យ​ចៀស​វាង​ត្រឹម​តែ​ម្ហូប​អាហារ​ដែល​សែន​បាន​ដល់​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​ឈាម​ប៉ុណ្ណោះបាន​ហើយ