កិច្ចការ 14:26 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 14:26 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នៅទីនោះ លោកនាំគ្នាចុះសំពៅ វិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។
កិច្ចការ 14:26 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ក៏ចុះសំពៅពីទីនោះ ត្រឡប់ទៅឯអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់អ្នកទាំង២ ក្នុងព្រះគុណនៃព្រះ សំរាប់ការដែលទើបនឹងធ្វើសំរេច
កិច្ចការ 14:26 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ហើយចុះសំពៅពីទីនោះ ត្រឡប់ទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់លោកទាំងពីរ ក្នុងព្រះគុណរបស់ព្រះ សម្រាប់ការងារដែលទើបនឹងធ្វើសម្រេចនេះ។