កិច្ចការ 13:6 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 13:6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្តអាគមជាតិយូដាម្នាក់ឈ្មោះ បារយេស៊ូ ជាព្យាការីក្លែងក្លាយ
កិច្ចការ 13:6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
កាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយ នោះក៏ប្រទះនឹងសាសន៍យូដាម្នាក់ ដែលធ្វើជាគ្រូអាបធ្មប់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ
កិច្ចការ 13:6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។