រំលងទៅមាតិកា

កិច្ចការ 13:46 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 13:46 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន។ ប៉ុន្តែ ដោយ​បងប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បងប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ

កិច្ចការ 13 គខប

កិច្ចការ 13:46 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ប៉ុន្តែ​ប៉ុល នឹង​បា‌ណា‌បាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះ‌បន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​នោះ ហើយ​ជំនុំ‌ជំរះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ

កិច្ចការ 13 ពគប

កិច្ចការ 13:46 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។