រំលងទៅមាតិកា

កិច្ចការ 10:41 - ប្រៀបធៀបគ្រប់កំណែ

កិច្ចការ 10:41 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ដល់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន​ឲ្យ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ឲ្យ​ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។

កិច្ចការ 10 គខប

កិច្ចការ 10:41 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

មិន​មែន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ​ទេ គឺ​ឲ្យ​ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​មក​វិញ គឺ​ជា​ពួក​យើង​រាល់​គ្នា ដែល​បាន​ទទួល​ទាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ

កិច្ចការ 10 ពគប

កិច្ចការ 10:41 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

មិន​មែន​ដល់​មនុស្ស​ទាំង​អស់​ទេ តែ​ឲ្យ​យើង​រាល់​គ្នាដែល​ព្រះ​បាន​ជ្រើស​រើស​ធ្វើ​ជា​បន្ទាល់បាន​ឃើញ គឺ​ជា​អ្នក​ដែល​បាន​បរិភាគ និង​បាន​ផឹក​ជា‌មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។