កិច្ចការ 10:24 - ប្រៀបធៀបគ្រប់កំណែ
កិច្ចការ 10:24 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។
កិច្ចការ 10:24 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន នឹងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។
កិច្ចការ 10:24 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
នៅថ្ងៃបន្ទាប់ គេបានចូលមកដល់ក្រុងសេសារា ឯលោកកូនេលាសកំពុងទន្ទឹងមើលផ្លូវពួកគេ ហើយបានហៅញាតិសន្តាន និងមិត្តជិតស្និទ្ធរបស់លោកមកជួបជុំគ្នាជាស្រេច។