រំលងទៅមាតិកា

២ ថេស្សាឡូនិក 3:8 - ប្រៀបធៀបគ្រប់កំណែ

២ ថេស្សាឡូនិក 3:8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។

២ ថេស្សាឡូនិក 3:8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ក៏​មិន​បាន​ទទួល​ទាន​បាយ​របស់​អ្នក​ណា​ទទេ​ដែរ យើង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​ធ្ងន់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង​ខ្ញុំ​ឡើយ

២ ថេស្សាឡូនិក 3:8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ក៏​មិន​បាន​ទទួល​ទាន​អាហារ​របស់​អ្នក​ណា​ដោយ​មិន​បាន​បង់ថ្លៃ​ដែរ គឺ​យើង​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​នឹង​យើង។