២ សាំយូអែល 5:2 - ប្រៀបធៀបគ្រប់កំណែ
២ សាំយូអែល 5:2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
កាលពីមុន នៅគ្រាដែលព្រះបាទសូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
២ សាំយូអែល 5:2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
កាលពីដើមដែលសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា នោះគឺទ្រង់ហើយ ដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល ១ទៀត ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងទ្រង់ថា ត្រូវឲ្យឯងធ្វើជាអ្នកគង្វាលឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែលផង
២ សាំយូអែល 5:2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កាលពីមុន កាលព្រះបាទសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា គឺទ្រង់ហើយដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល មួយទៀត ព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងព្រះករុណាថា "ឯងត្រូវធ្វើជាគង្វាល ឃ្វាលអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែល"»។