YouVersion Logo
Search Icon

ទំនុកតម្កើង 23

23
ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1 ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ
ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។
2 ព្រះអង្គ​ឲ្យ​ខ្ញុំ​សម្រាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី
ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់
នៅ​ក្បែរ​មាត់​ទឹក ។
3ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ
ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិត
ដោយ​យល់​ដល់​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ។
4ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ
នៃ​សេចក្ដី​ស្លាប់ ក៏​ដោយ
ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ
ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ
ព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច ។
5ព្រះអង្គ​រៀបចំ​ពិធី​ជប់‌លៀង​ឲ្យ​ទូលបង្គំ
នៅ​មុខ​បច្ចា‌មិត្ត​របស់​ទូលបង្គំ
ព្រះអង្គ​បាន​ចាក់​ប្រេង​លើ​ទូលបង្គំ
ដើម្បី​លើក​កិត្តិយស​ទូលបង្គំ
ហើយ​ព្រះអង្គ​បាន​បំពេញ​ពែង
ទូលបង្គំ​យ៉ាង​ហូរ‌ហៀរ។
6ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា
ព្រះអង្គ​នឹង​ប្រទាន​សុភមង្គល​ឲ្យ​ទូលបង្គំ
ហើយ​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ
យ៉ាង​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។
ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់
មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជានិច្ច។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy