ទំនុកតម្កើង 138
138
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
ទំនុករបស់ស្ដេចដាវីឌ។
1ទូលបង្គំសូមលើកតម្កើង
ព្រះអង្គយ៉ាងអស់ពីចិត្ត
ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ
នៅចំពោះមុខពពួកទេវតា។
2ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធ
របស់ព្រះអង្គ
ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យ
មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ
ហើយព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា
លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។
3នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ
ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ
ព្រះអង្គប្រទានឲ្យទូលបង្គំ
មានកម្លាំងចិត្តក្លៀវក្លា។
4ឱព្រះអម្ចាស់អើយ សូមឲ្យស្ដេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាលើកតម្កើងព្រះអង្គ
នៅពេលគេឮព្រះបន្ទូលសន្យារបស់ព្រះអង្គ។
5សូមឲ្យគេនាំគ្នាច្រៀងអំពីកិច្ចការ
ដែលព្រះអង្គបានធ្វើ:
ព្រះអម្ចាស់ប្រកបទៅដោយសិរីរុងរឿង
ឧត្ដុង្គឧត្ដមបំផុត!
6ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្ដី
ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច
រីឯមនុស្សព្រហើនវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។
7នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន
ព្រះអង្គរក្សាការពារជីវិតទូលបង្គំ
ព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ
ហើយសង្គ្រោះទូលបង្គំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
8 ព្រះអម្ចាស់អើយ
ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ
តាមព្រះបន្ទូលសន្យា
ព្រះអង្គប្រកបដោយព្រះហឫទ័យ
មេត្តាករុណាជានិច្ច។
សូមកុំបោះបង់ចោលអស់អ្នកដែលព្រះអង្គ
បានបង្កើតមកនោះឡើយ!
Currently Selected:
ទំនុកតម្កើង 138: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 138
138
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
ទំនុករបស់ស្ដេចដាវីឌ។
1ទូលបង្គំសូមលើកតម្កើង
ព្រះអង្គយ៉ាងអស់ពីចិត្ត
ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ
នៅចំពោះមុខពពួកទេវតា។
2ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធ
របស់ព្រះអង្គ
ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យ
មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ
ហើយព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា
លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។
3នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ
ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ
ព្រះអង្គប្រទានឲ្យទូលបង្គំ
មានកម្លាំងចិត្តក្លៀវក្លា។
4ឱព្រះអម្ចាស់អើយ សូមឲ្យស្ដេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាលើកតម្កើងព្រះអង្គ
នៅពេលគេឮព្រះបន្ទូលសន្យារបស់ព្រះអង្គ។
5សូមឲ្យគេនាំគ្នាច្រៀងអំពីកិច្ចការ
ដែលព្រះអង្គបានធ្វើ:
ព្រះអម្ចាស់ប្រកបទៅដោយសិរីរុងរឿង
ឧត្ដុង្គឧត្ដមបំផុត!
6ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្ដី
ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច
រីឯមនុស្សព្រហើនវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។
7នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន
ព្រះអង្គរក្សាការពារជីវិតទូលបង្គំ
ព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ
ហើយសង្គ្រោះទូលបង្គំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
8 ព្រះអម្ចាស់អើយ
ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ
តាមព្រះបន្ទូលសន្យា
ព្រះអង្គប្រកបដោយព្រះហឫទ័យ
មេត្តាករុណាជានិច្ច។
សូមកុំបោះបង់ចោលអស់អ្នកដែលព្រះអង្គ
បានបង្កើតមកនោះឡើយ!
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.