ទំនុកតម្កើង 107
107
ភាគទីប្រាំ
(ទំនុកតម្កើង ១០៧-១៥០)
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះសង្គ្រោះ
1 #
១របា. ១៦.៣៤; ២របា. ៥.១៣, ៧.៣; អរ. ៣.១១; ទំន. ១០០.៥, ១០៦.១, ១១៨.១, ១៣៦.១; យរ. ៣៣.១១ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមាន
ព្រះហឫទ័យសប្បុរស
ដ្បិតព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
2គួរឲ្យអស់អ្នកដែលព្រះអម្ចាស់
បានរំដោះមក ពោលសេចក្ដីនេះ
គឺអស់អ្នកដែលព្រះអង្គបានរំដោះ
ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
3ហើយនាំពីប្រទេសនានាមកវិញ
គឺពីទិសខាងកើត ពីទិសខាងលិច
ពីទិសខាងជើង និងទិសខាងត្បូង។
4អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែង
រកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។
5ពួកគេឃ្លានអាហារ ស្រេកទឹក
ហើយបាត់បង់ទឹកចិត្ត។
6ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេ
ឲ្យរួចផុតពីការភ័យបារម្ភ
7ព្រះអង្គដឹកនាំគេតម្រង់ទៅក្រុងមួយ
ដែលគេអាចស្នាក់អាស្រ័យនៅបាន។
8អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
9ដ្បិតព្រះអង្គបានប្រទានទឹកឲ្យអ្នកដែលស្រេក
ហើយប្រទានអាហារបរិបូណ៌
ដល់អស់អ្នកដែលឃ្លាន។
10អ្នកខ្លះទៀតរស់នៅក្នុងទីងងឹត
ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ជាប់ឃុំឃាំង ជាប់ច្រវាក់យ៉ាងសែនវេទនា
11ដ្បិតពួកគេបានបះបោរប្រឆាំង
នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់
និងមាក់ងាយការប្រៀនប្រដៅ
របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
12ព្រះអង្គធ្វើឲ្យពួកគេបាក់ស្បាត
ដោយសារទុក្ខវេទនា
ពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយ
ពួកគេឲ្យក្រោកឡើងវិញបានឡើយ។
13ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏សង្គ្រោះពួកគេ
ឲ្យរួចផុតពីការភ័យបារម្ភ
14ព្រះអង្គនាំពួកគេចេញពីទីងងឹត
ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ហើយព្រះអង្គបានផ្ដាច់ច្រវាក់ចេញពីពួកគេ។
15អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
16ដ្បិតព្រះអង្គបានបំបែកទ្វារដែលធ្វើពីលង្ហិន
និងកាច់បំបាក់សោរដែលធ្វើពីដែក។
17អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប
និងកំហុសដែលគេបានប្រព្រឹត្ត
បណ្ដាលឲ្យគេរងទុក្ខវេទនា។
18គេលេបអាហារលែងចូលទៀតហើយ
គឺគេនៅជិតសេចក្ដីស្លាប់។
19ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏សង្គ្រោះពួកគេឲ្យរួចផុត
ពីការភ័យបារម្ភ។
20ពេលព្រះអង្គមានព្រះបន្ទូល ពួកគេក៏បានជា
ព្រះអង្គបានរំដោះគេឲ្យរួចពីរណ្ដៅ។
21អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
22គេត្រូវតែថ្វាយយញ្ញបូជា
ដើម្បីអរព្រះគុណព្រះអង្គ
ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ដោយបទចម្រៀងដ៏សប្បាយ!
23អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ
ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ
24បានឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។
25ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា
នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក
បង្កើតជារលកធំៗ
26លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់
រួចធ្វើឲ្យធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ
ពួកគេត្រូវវេទនាអស់សង្ឃឹម។
27ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង
គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។
28ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏រំដោះពួកគេឲ្យរួចផុត
ពីការភ័យបារម្ភ។
29ព្រះអង្គបានបញ្ឈប់ខ្យល់ព្យុះឲ្យនៅស្ងៀម
ទឹករលកក៏ស្ងប់ទៅវិញ។
30អ្នកទាំងនោះមានអំណរដោយឃើញរលកស្ងប់
ហើយព្រះអម្ចាស់ក៏នាំគេទៅដល់ត្រើយ
ដែលគេប្រាថ្នាចង់ទៅ។
31អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
32គេត្រូវតែលើកតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំរបស់ប្រជាជន
ហើយសរសើរតម្កើងព្រះអង្គ
ក្នុងអង្គប្រជុំរបស់ពួកព្រឹទ្ធាចារ្យ។
33ព្រះអង្គបានធ្វើឲ្យទន្លេ
ក្លាយទៅជាវាលរហោស្ថាន
ធ្វើឲ្យប្រភពទឹករីងស្ងួត
34ព្រះអង្គឲ្យទឹកដីដែលមានជីជាតិ
ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល
ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
35ព្រះអង្គបានធ្វើឲ្យវាលរហោស្ថានប្រែទៅជាបឹង
ធ្វើឲ្យដីហួតហែងប្រែទៅជាប្រភពទឹក
36ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លាន
ទៅរស់នៅទីនោះ
ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។
37ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ
ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។
38ព្រះអង្គប្រទានពរឲ្យពួកគេ
ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន
ព្រះអង្គមិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ
ចុះអន់ថយឡើយ។
39ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស
ដោយខ្មាំងសង្កត់សង្កិន
រងទុក្ខវេទនា និងឈឺចុកចាប់។
40ព្រះអង្គធ្វើឲ្យពួកអ្នកធំធ្លាក់ទៅក្នុងសភាព
ថោកទាប ហើយវង្វេងនៅក្នុងផ្លូវអន្តរាយ។
41ប៉ុន្តែ ព្រះអង្គយកមនុស្សទុគ៌តចេញពីភាពវេទនា
ព្រះអង្គធ្វើឲ្យគ្រួសាររបស់គេ
មានកូនចៅជាច្រើន។#១០៧.៤១ ខ ៣៣-៤១; ១សយ. ២.៤-៨; អស ៤០.៤; អម. ៥.៨; លក. ១.៥១-៥៣។
42ពេលមនុស្សសុចរិតឃើញដូច្នេះ
គេនឹងមានអំណរសប្បាយ
តែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។
43អស់អ្នកដែលមានប្រាជ្ញាត្រូវចងចាំសេចក្ដីនេះទុក
ហើយស្វែងយល់ពីស្នាព្រះហស្ដប្រកបដោយ
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។
Currently Selected:
ទំនុកតម្កើង 107: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 107
107
ភាគទីប្រាំ
(ទំនុកតម្កើង ១០៧-១៥០)
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះសង្គ្រោះ
1 #
១របា. ១៦.៣៤; ២របា. ៥.១៣, ៧.៣; អរ. ៣.១១; ទំន. ១០០.៥, ១០៦.១, ១១៨.១, ១៣៦.១; យរ. ៣៣.១១ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមាន
ព្រះហឫទ័យសប្បុរស
ដ្បិតព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
2គួរឲ្យអស់អ្នកដែលព្រះអម្ចាស់
បានរំដោះមក ពោលសេចក្ដីនេះ
គឺអស់អ្នកដែលព្រះអង្គបានរំដោះ
ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
3ហើយនាំពីប្រទេសនានាមកវិញ
គឺពីទិសខាងកើត ពីទិសខាងលិច
ពីទិសខាងជើង និងទិសខាងត្បូង។
4អ្នកខ្លះវង្វេងនៅក្នុងវាលរហោស្ថានដ៏ហួតហែង
រកស្រុកភូមិស្នាក់អាស្រ័យនៅពុំបានឡើយ។
5ពួកគេឃ្លានអាហារ ស្រេកទឹក
ហើយបាត់បង់ទឹកចិត្ត។
6ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេ
ឲ្យរួចផុតពីការភ័យបារម្ភ
7ព្រះអង្គដឹកនាំគេតម្រង់ទៅក្រុងមួយ
ដែលគេអាចស្នាក់អាស្រ័យនៅបាន។
8អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
9ដ្បិតព្រះអង្គបានប្រទានទឹកឲ្យអ្នកដែលស្រេក
ហើយប្រទានអាហារបរិបូណ៌
ដល់អស់អ្នកដែលឃ្លាន។
10អ្នកខ្លះទៀតរស់នៅក្នុងទីងងឹត
ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ជាប់ឃុំឃាំង ជាប់ច្រវាក់យ៉ាងសែនវេទនា
11ដ្បិតពួកគេបានបះបោរប្រឆាំង
នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់
និងមាក់ងាយការប្រៀនប្រដៅ
របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
12ព្រះអង្គធ្វើឲ្យពួកគេបាក់ស្បាត
ដោយសារទុក្ខវេទនា
ពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយ
ពួកគេឲ្យក្រោកឡើងវិញបានឡើយ។
13ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏សង្គ្រោះពួកគេ
ឲ្យរួចផុតពីការភ័យបារម្ភ
14ព្រះអង្គនាំពួកគេចេញពីទីងងឹត
ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ហើយព្រះអង្គបានផ្ដាច់ច្រវាក់ចេញពីពួកគេ។
15អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
16ដ្បិតព្រះអង្គបានបំបែកទ្វារដែលធ្វើពីលង្ហិន
និងកាច់បំបាក់សោរដែលធ្វើពីដែក។
17អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប
និងកំហុសដែលគេបានប្រព្រឹត្ត
បណ្ដាលឲ្យគេរងទុក្ខវេទនា។
18គេលេបអាហារលែងចូលទៀតហើយ
គឺគេនៅជិតសេចក្ដីស្លាប់។
19ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏សង្គ្រោះពួកគេឲ្យរួចផុត
ពីការភ័យបារម្ភ។
20ពេលព្រះអង្គមានព្រះបន្ទូល ពួកគេក៏បានជា
ព្រះអង្គបានរំដោះគេឲ្យរួចពីរណ្ដៅ។
21អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
22គេត្រូវតែថ្វាយយញ្ញបូជា
ដើម្បីអរព្រះគុណព្រះអង្គ
ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ដោយបទចម្រៀងដ៏សប្បាយ!
23អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ
ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ
24បានឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។
25ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា
នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក
បង្កើតជារលកធំៗ
26លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់
រួចធ្វើឲ្យធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ
ពួកគេត្រូវវេទនាអស់សង្ឃឹម។
27ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង
គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។
28ក្នុងពេលមានអាសន្នដូច្នេះ
គេស្រែកអង្វរព្រះអម្ចាស់
ព្រះអង្គក៏រំដោះពួកគេឲ្យរួចផុត
ពីការភ័យបារម្ភ។
29ព្រះអង្គបានបញ្ឈប់ខ្យល់ព្យុះឲ្យនៅស្ងៀម
ទឹករលកក៏ស្ងប់ទៅវិញ។
30អ្នកទាំងនោះមានអំណរដោយឃើញរលកស្ងប់
ហើយព្រះអម្ចាស់ក៏នាំគេទៅដល់ត្រើយ
ដែលគេប្រាថ្នាចង់ទៅ។
31អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់
ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា
និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!
32គេត្រូវតែលើកតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំរបស់ប្រជាជន
ហើយសរសើរតម្កើងព្រះអង្គ
ក្នុងអង្គប្រជុំរបស់ពួកព្រឹទ្ធាចារ្យ។
33ព្រះអង្គបានធ្វើឲ្យទន្លេ
ក្លាយទៅជាវាលរហោស្ថាន
ធ្វើឲ្យប្រភពទឹករីងស្ងួត
34ព្រះអង្គឲ្យទឹកដីដែលមានជីជាតិ
ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល
ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
35ព្រះអង្គបានធ្វើឲ្យវាលរហោស្ថានប្រែទៅជាបឹង
ធ្វើឲ្យដីហួតហែងប្រែទៅជាប្រភពទឹក
36ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លាន
ទៅរស់នៅទីនោះ
ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។
37ពួកគេសាបព្រោះ និងដាំចម្ការទំពាំងបាយជូរ
ដែលផ្ដល់ភោគផលយ៉ាងបរិបូណ៌។
38ព្រះអង្គប្រទានពរឲ្យពួកគេ
ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន
ព្រះអង្គមិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ
ចុះអន់ថយឡើយ។
39ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស
ដោយខ្មាំងសង្កត់សង្កិន
រងទុក្ខវេទនា និងឈឺចុកចាប់។
40ព្រះអង្គធ្វើឲ្យពួកអ្នកធំធ្លាក់ទៅក្នុងសភាព
ថោកទាប ហើយវង្វេងនៅក្នុងផ្លូវអន្តរាយ។
41ប៉ុន្តែ ព្រះអង្គយកមនុស្សទុគ៌តចេញពីភាពវេទនា
ព្រះអង្គធ្វើឲ្យគ្រួសាររបស់គេ
មានកូនចៅជាច្រើន។#១០៧.៤១ ខ ៣៣-៤១; ១សយ. ២.៤-៨; អស ៤០.៤; អម. ៥.៨; លក. ១.៥១-៥៣។
42ពេលមនុស្សសុចរិតឃើញដូច្នេះ
គេនឹងមានអំណរសប្បាយ
តែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។
43អស់អ្នកដែលមានប្រាជ្ញាត្រូវចងចាំសេចក្ដីនេះទុក
ហើយស្វែងយល់ពីស្នាព្រះហស្ដប្រកបដោយ
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.