យ៉ូប 28
28
អាថ៌កំបាំងនៃប្រាជ្ញា
1មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់
ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
2គេយកដែកចេញពីដី
ហើយយកលង្ហិនចេញពីថ្ម។
3មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្ម
ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
4គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ
មនុស្សដើរខាងលើក៏មិនដឹង
គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ
ហើយយោលចុះយោលឡើងនៅទីនោះ
ឆ្ងាយពីស្រុកភូមិ។
5ដីតែងតែផ្ដល់អាហារដល់មនុស្ស
តែនៅខាងក្រោម
ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
6គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី
ហើយរកបានមាសក្នុងធូលីដី។
7សត្វត្មាតមិនស្គាល់ច្រកចូលទៅ
ក្នុងអណ្ដូងរ៉ែនោះទេ
ហើយសត្វរអាតក៏មើលមិនឃើញដែរ។
8សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ
សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
9មនុស្សជីកយកថ្មដ៏រឹង
ហើយរម្លើងភ្នំរហូតដល់ឫសរបស់វា។
10គេចោះរូងនៅក្នុងថ្មដា
ហើយឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។
11គេទប់ប្រភពទឹកឲ្យរីងស្ងួត
ហើយនាំយកអ្វីៗដែលលាក់កំបាំង
មកដាក់ក្រោមពន្លឺ។
12រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា?
តើការយល់ដឹងស្ថិតនៅកន្លែងណា?
13មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ
ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
14ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ”
មហាសមុទ្រពោលថា
“ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”
15គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា
ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
16គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ
កែវមរកត ពេជ្រ
ឬត្បូងកណ្ដៀងបានឡើយ។
17គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ
ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ
ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
18ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន
ហើយមានប្រាជ្ញាប្រសើរជាងមាន
កែវមុក្ដាទៅទៀត។
19ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូច
ទៅនឹងប្រាជ្ញា
ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង
ជាមួយមាសបានទេ។
20ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណា
តើការយល់ដឹងស្ថិតនៅកន្លែងណា?
21មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ
រីឯសត្វដែលហើរនៅលើមេឃ
ក៏មិនអាចមើលឃើញដែរ។
22រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា
“យើងបានឮគេនិយាយពីប្រាជ្ញា”។
23មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ
ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា
24ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ
ទីដាច់ស្រយាលនៃផែនដី
និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
25ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់
និងទំហំរបស់សមុទ្រ
26ពេលណាព្រះអង្គកំណត់ច្បាប់មួយ
សម្រាប់ទឹកភ្លៀង
ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ
និងផ្គររួចស្រេចហើយ
27ព្រះអង្គក៏ទតឃើញប្រាជ្ញា
ព្រះអង្គលើកតម្លៃប្រាជ្ញានោះ
ព្រះអង្គតាំងប្រាជ្ញាឡើង
ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។
28 #
ទំន. ១១១.១០; សុភ. ១.៧, ៩.១០ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូល
មកកាន់មនុស្សលោកថា:
“ការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រាជ្ញា
ការងាកចេញពីអំពើអាក្រក់ជាការយល់ដឹង”»។
Currently Selected:
យ៉ូប 28: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 28
28
អាថ៌កំបាំងនៃប្រាជ្ញា
1មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់
ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
2គេយកដែកចេញពីដី
ហើយយកលង្ហិនចេញពីថ្ម។
3មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្ម
ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
4គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ
មនុស្សដើរខាងលើក៏មិនដឹង
គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ
ហើយយោលចុះយោលឡើងនៅទីនោះ
ឆ្ងាយពីស្រុកភូមិ។
5ដីតែងតែផ្ដល់អាហារដល់មនុស្ស
តែនៅខាងក្រោម
ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
6គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី
ហើយរកបានមាសក្នុងធូលីដី។
7សត្វត្មាតមិនស្គាល់ច្រកចូលទៅ
ក្នុងអណ្ដូងរ៉ែនោះទេ
ហើយសត្វរអាតក៏មើលមិនឃើញដែរ។
8សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ
សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
9មនុស្សជីកយកថ្មដ៏រឹង
ហើយរម្លើងភ្នំរហូតដល់ឫសរបស់វា។
10គេចោះរូងនៅក្នុងថ្មដា
ហើយឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។
11គេទប់ប្រភពទឹកឲ្យរីងស្ងួត
ហើយនាំយកអ្វីៗដែលលាក់កំបាំង
មកដាក់ក្រោមពន្លឺ។
12រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា?
តើការយល់ដឹងស្ថិតនៅកន្លែងណា?
13មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ
ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
14ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ”
មហាសមុទ្រពោលថា
“ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”
15គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា
ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
16គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ
កែវមរកត ពេជ្រ
ឬត្បូងកណ្ដៀងបានឡើយ។
17គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ
ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ
ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
18ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន
ហើយមានប្រាជ្ញាប្រសើរជាងមាន
កែវមុក្ដាទៅទៀត។
19ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូច
ទៅនឹងប្រាជ្ញា
ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង
ជាមួយមាសបានទេ។
20ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណា
តើការយល់ដឹងស្ថិតនៅកន្លែងណា?
21មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ
រីឯសត្វដែលហើរនៅលើមេឃ
ក៏មិនអាចមើលឃើញដែរ។
22រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា
“យើងបានឮគេនិយាយពីប្រាជ្ញា”។
23មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ
ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា
24ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ
ទីដាច់ស្រយាលនៃផែនដី
និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
25ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់
និងទំហំរបស់សមុទ្រ
26ពេលណាព្រះអង្គកំណត់ច្បាប់មួយ
សម្រាប់ទឹកភ្លៀង
ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ
និងផ្គររួចស្រេចហើយ
27ព្រះអង្គក៏ទតឃើញប្រាជ្ញា
ព្រះអង្គលើកតម្លៃប្រាជ្ញានោះ
ព្រះអង្គតាំងប្រាជ្ញាឡើង
ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។
28 #
ទំន. ១១១.១០; សុភ. ១.៧, ៩.១០ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូល
មកកាន់មនុស្សលោកថា:
“ការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រាជ្ញា
ការងាកចេញពីអំពើអាក្រក់ជាការយល់ដឹង”»។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.