យ៉ូប 14
14
ស្ថានភាពដ៏លំបាករបស់មនុស្សលោក
1មនុស្សដែលកើតពីស្ត្រី
រមែងមានអាយុខ្លី
ហើយមានពោរពេញដោយទុក្ខកង្វល់។
2គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល
គេវិនាសបាត់ទៅដូចស្រមោល
គឺមិននៅស្ថិតស្ថេរឡើយ។
3ក៏ប៉ុន្តែ ព្រះអង្គទតមើលមក
មនុស្សលោកដូចទូលបង្គំនេះ
ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
4គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធ
ចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។
5ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ
និងចំនួនខែដែលគេត្រូវរស់
ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ
ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។
6សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ
ដើម្បីឲ្យគេបានសម្រាក
ហើយឲ្យគេបានសប្បាយដូចកម្មករ
ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
7ដើមឈើតែងតែមានសង្ឃឹមជានិច្ច
ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ
គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
8ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី
ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី
9នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ
ហើយបែកមែកដូចកូនឈើមួយដែរ។
10រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់
គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
11ទឹកសមុទ្រអាចស្រកចុះ
ហើយស្ទឹងក៏អាចរីងស្ងួតដែរ
12រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ
គេមិនអាចក្រោកឡើងវិញបានទេ
សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ
គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
13សូមព្រះអង្គមេត្តាឲ្យទូលបង្គំជ្រក
នៅក្នុងស្ថានមនុស្សស្លាប់
សូមលាក់ទូលបង្គំនៅទីនោះ
រហូតដល់ព្រះអង្គស្ងប់ព្រះពិរោធ
ហើយសូមកំណត់ពេលមួយ
ដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។
14ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ
អាចរស់ឡើងវិញបាន
នោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលា
រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
15ពេលនោះ ព្រះអង្គហៅទូលបង្គំ
ទូលបង្គំនឹងឆ្លើយទៅព្រះអង្គវិញ
ហើយព្រះអង្គមុខជារីករាយនឹងទូលបង្គំ
ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ។
16នៅពេលនោះ ព្រះអង្គមើលថែទាំជំហាន
របស់ទូលបង្គំ
ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
17ព្រះអង្គនឹងបំភ្លេចចោលនូវកំហុសរបស់ទូលបង្គំ
ហើយគ្របបាំងអំពើទុច្ចរិតរបស់ទូលបង្គំ។
18ក៏ប៉ុន្តែ ភ្នំត្រូវរង្គើ រួចរលំ
រីឯផ្ទាំងសិលាកក្រើកចេញពីកន្លែងរបស់វា
19ទឹកធ្វើឲ្យថ្មសឹក
ហើយទឹកហូរនាំយកដីទៅយ៉ាងណា
ព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹម
របស់មនុស្សលោក រលាយយ៉ាងនោះដែរ។
20ព្រះអង្គមានប្រៀបលើគេជានិច្ច
រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ
ព្រះអង្គបំផ្លាស់បំប្រែផ្ទៃមុខរបស់គេ
ហើយដេញគេទៅឆ្ងាយពីព្រះអង្គ។
21កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹង
កូនចៅរបស់គេបាត់បង់កិត្តិយស
ក៏គេមិនឃើញដែរ
22គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយ
ហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។
Currently Selected:
យ៉ូប 14: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 14
14
ស្ថានភាពដ៏លំបាករបស់មនុស្សលោក
1មនុស្សដែលកើតពីស្ត្រី
រមែងមានអាយុខ្លី
ហើយមានពោរពេញដោយទុក្ខកង្វល់។
2គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល
គេវិនាសបាត់ទៅដូចស្រមោល
គឺមិននៅស្ថិតស្ថេរឡើយ។
3ក៏ប៉ុន្តែ ព្រះអង្គទតមើលមក
មនុស្សលោកដូចទូលបង្គំនេះ
ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
4គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធ
ចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។
5ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ
និងចំនួនខែដែលគេត្រូវរស់
ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ
ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។
6សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ
ដើម្បីឲ្យគេបានសម្រាក
ហើយឲ្យគេបានសប្បាយដូចកម្មករ
ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
7ដើមឈើតែងតែមានសង្ឃឹមជានិច្ច
ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ
គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
8ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី
ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី
9នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ
ហើយបែកមែកដូចកូនឈើមួយដែរ។
10រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់
គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
11ទឹកសមុទ្រអាចស្រកចុះ
ហើយស្ទឹងក៏អាចរីងស្ងួតដែរ
12រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ
គេមិនអាចក្រោកឡើងវិញបានទេ
សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ
គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
13សូមព្រះអង្គមេត្តាឲ្យទូលបង្គំជ្រក
នៅក្នុងស្ថានមនុស្សស្លាប់
សូមលាក់ទូលបង្គំនៅទីនោះ
រហូតដល់ព្រះអង្គស្ងប់ព្រះពិរោធ
ហើយសូមកំណត់ពេលមួយ
ដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។
14ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ
អាចរស់ឡើងវិញបាន
នោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលា
រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
15ពេលនោះ ព្រះអង្គហៅទូលបង្គំ
ទូលបង្គំនឹងឆ្លើយទៅព្រះអង្គវិញ
ហើយព្រះអង្គមុខជារីករាយនឹងទូលបង្គំ
ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ។
16នៅពេលនោះ ព្រះអង្គមើលថែទាំជំហាន
របស់ទូលបង្គំ
ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
17ព្រះអង្គនឹងបំភ្លេចចោលនូវកំហុសរបស់ទូលបង្គំ
ហើយគ្របបាំងអំពើទុច្ចរិតរបស់ទូលបង្គំ។
18ក៏ប៉ុន្តែ ភ្នំត្រូវរង្គើ រួចរលំ
រីឯផ្ទាំងសិលាកក្រើកចេញពីកន្លែងរបស់វា
19ទឹកធ្វើឲ្យថ្មសឹក
ហើយទឹកហូរនាំយកដីទៅយ៉ាងណា
ព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹម
របស់មនុស្សលោក រលាយយ៉ាងនោះដែរ។
20ព្រះអង្គមានប្រៀបលើគេជានិច្ច
រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ
ព្រះអង្គបំផ្លាស់បំប្រែផ្ទៃមុខរបស់គេ
ហើយដេញគេទៅឆ្ងាយពីព្រះអង្គ។
21កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹង
កូនចៅរបស់គេបាត់បង់កិត្តិយស
ក៏គេមិនឃើញដែរ
22គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយ
ហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.