YouVersion Logo
Search Icon

យេរេមា 21:8-9

យេរេមា 21:8-9 គខប

«ចំណែក​ឯ​ប្រជា‌ជន​នោះ​វិញ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​មាន​ផ្លូវ​ពីរ​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស គឺ​ផ្លូវ​នៃ​ជីវិត និង​ផ្លូវ​នៃ​សេចក្ដី​ស្លាប់។ អ្នក​ណា​ទ្រាំ​រស់​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ រីឯ​អ្នក​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន‌ជាតិ​ខាល់ដេ​ដែល​ឡោម‌ព័ទ្ធ​ទីក្រុង នឹង​បាន​រួច​ជីវិត។

Video for យេរេមា 21:8-9