YouVersion Logo
Search Icon

Ephesians 1

1
1 ខ្ញុំ​ប៉ូល​ ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​ និង​ពួកអ្នក​ស្មោះត្រង់​ទាំងឡាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​នៅ​ក្រុង​អេភេសូរ​
2 សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​
3 គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ជា​ព្រះ​ដែល​បាន​ប្រទាន​ព្រះពរ​ដល់​យើងនៅ​ក្នុង​ព្រះគ្រិស្ដ​ឲ្យ​មាន​ព្រះពរ​ខាង​វិញ្ញាណ​គ្រប់​បែប​យ៉ាង​ពី​ស្ថានសួគ៌​
4 តាម​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​នៅ​ក្នុង​ព្រះគ្រិស្ត​ តាំង​ពី​មុន​ដើម​កំណើត​ពិភព​លោក​មក​ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះអង្គ‍​ដោយ​សេចក្ដី​ស្រឡាញ់​
5 ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​ស្រេច​ឲ្យ​ធ្វើ​ជា​កូន​សម្រាប់​ព្រះអង្គ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ស្រប​តាម​បំណង​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​
6 សម្រាប់​ការ​សរសើរ​សិរី​រុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​សព្វ​ព្រះហឫទ័យ​ចំពោះ​យើង​នៅ​ក្នុង​ព្រះ​មួយ​អង្គ​ដ៏​ជា​ទី​ស្រឡាញ់​
7 ហើយ​នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​ការ​ប្រោសលោះ​តាមរយៈ​ឈាម​របស់​ព្រះអង្គ​ គឺ​ការ​លើក​លែង​ទោស​កំហុស​ទាំងឡាយ​ស្រប​តាម​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​
8 ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​នៅ​ក្នុង​យើង​ ទាំង​ខាង​ប្រាជ្ញា និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​
9 ទាំង​បង្ហាញ​ឲ្យ​យើង​ស្គាល់​សេចក្ដី​អាថ៌កំបាំង​នៃ​បំណង​របស់​ព្រះអង្គ​ ស្រប​តាម​ការ​សព្វ​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​គ្រោង​ទុក​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ​
10 ហើយ​ឲ្យ​គម្រោង​នោះ​បាន​សម្រេច​នៅ​ពេល​កំណត់​មក​ដល់​ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​ឲ្យ​រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ គឺ​ទាំង​អ្វីៗ​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​
11 ហើយ​នៅ​ក្នុង​ព្រះអង្គ​ដែរ​ យើង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​ ដែល​បាន​កំណត់​ទុក​ជា​មុន​ស្រប​តាម​គម្រោង​ការ​របស់​ព្រះអង្គ​ ដែល​ធ្វើ​ការ​ទាំង​អស់​ស្រប​តាម​ការ​សម្រេច​ព្រះហឫទ័យ​របស់​ព្រះអង្គ​
12 ដើម្បី​ឲ្យ​យើង​ដែល​ជា​អ្នក​មាន​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រិស្ដ​មុន​គេ​បាន​សរសើរ​សិរី​រុងរឿង​របស់​ព្រះអង្គ។​
13 នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែរ​ គឺ​ជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​ព្រះអង្គ​ ពេល​អ្នក​រាល់គ្នា​ជឿ​ នោះ​អ្នក​រាល់គ្នា​ក៏​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​សេចក្ដី​សន្យា​ដែរ​
14 គឺ​ព្រះវិញ្ញាណ​នេះ​ហើយ​ជា​របស់​បញ្ចាំ​ចិត្ដ​សម្រាប់​មរតក​របស់យើង​ រហូត​ទាល់​តែ​ព្រះអង្គ​ប្រោសលោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់ព្រះអង្គ​ ដើម្បី​ជា​ការ​សរសើរ​ដល់​សិរី​រុងរឿង​របស់​ព្រះអង្គ។​
15 ហេតុ​នេះ​ហើយ​ នៅ​ពេល​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះអម្ចាស់​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​
16 ខ្ញុំ​មិន​បាន​ឈប់​អរព្រះគុណ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ឡើយ​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​
17 ដើម្បី​សូម​ឲ្យ​ព្រះ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះវរបិតា​នៃ​សិរី​រុងរឿង​ប្រទាន​ដល់​អ្នក​រាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា​ និង​ការ​បើក​សំដែង​ឲ្យ​ស្គាល់​ព្រះអង្គ​
18 ហើយ​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​ឡើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ សេចក្ដី​សង្ឃឹម​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ជា​យ៉ាង​ណា​ មរតក​របស់​ព្រះអង្គ​នៅ​ក្នុង​ពួក​បរិសុទ្ធ​មាន​សិរី​រុងរឿង​ដ៏​បរិបូរ​ជា​យ៉ាង​ណា​
19 ហើយ​អំណាច​របស់​ព្រះអង្គ​មាន​ភាព​អស្ចារ្យ​លើសលប់​ជា​យ៉ាង​ណា​សម្រាប់​យើង​ជា​អ្នក​ជឿ​ដែល​ស្រប​តាម​អានុភាព​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ​
20 អំណាច​នេះ​ព្រះជាម្ចាស់​បាន​ធ្វើ​ការ​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដោយ​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ព្រមទាំង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ឯ​ស្ថានសួគ៌​
21 ខ្ពស់​លើ​អស់​ទាំង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ អំណាច​ អំណាច​គ្រប់គ្រង​ និង​អស់​ទាំង​ឈ្មោះ​ដែល​ហៅ​ មិន​ត្រឹម​តែ​នៅ​ជំនាន់​នេះ​ប៉ុណ្ណោះ​ទេ​ គឺ​នៅ​ជំនាន់​ដែល​នឹង​មក​ដល់​ទៀត​ផង​
22 ហើយ​ព្រះជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​របស់​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​តែង​តាំង​ព្រះអង្គ​ជា​ព្រះសិរ​លើ​អ្វីៗ​ទាំង​អស់​សម្រាប់​ក្រុមជំនុំ​
23 ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​ និង​ជា​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ដែល​បំពេញ​ទាំង​អស់​ក្នុង​គ្រប់​ការ​ទាំង​អស់។​

Currently Selected:

Ephesians 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy