YouVersion Logo
Search Icon

Titus 2

2
1 រីឯ​អ្នក​វិញ​ ចូរ​និយាយ​សេចក្ដី​ណា​ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ត្រឹមត្រូវ។​
2 ត្រូវ​ឲ្យ​បុរស​ចាស់ៗ​ចេះ​ទប់ចិត្ដ​ ហើយ​ដឹង​ខុសត្រូវ​ គួរ​ឲ្យ​គោរព​ និង​រឹងមាំ​ក្នុង​ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​អត់ធ្មត់​ផង។​
3 រីឯ​ស្ត្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​ មិន​និយាយ​មូលបង្កាច់​ ឬ​ញៀន​ស្រា​ឡើយ​ ប៉ុន្តែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ​
4 ដើម្បី​អប់រំ​ស្រ្តី​ក្មេងៗ​ឲ្យ​ស្រឡាញ់​ប្ដី​ និង​កូន​របស់​ខ្លួន​
5 ឲ្យ​ដឹង​ខុសត្រូវ​ បរិសុទ្ធ​ ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​ ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ប្រមាថ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។​
6 រីឯ​បុរស​ក្មេងៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ចូរ​ដាស់តឿន​គេ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ។​
7 ក្នុង​ការ​អ្វី​ក៏​ដោយ​ ចូរ​បង្ហាញ​ខ្លួន​អ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ​ ហើយ​នៅ​ក្នុង​ការ​បង្រៀន​វិញ​ ចូរ​បង្ហាញ​ភាព​ស្អាតស្អំ​ សេចក្ដី​ថ្លៃថ្នូរ​
8 និង​ពាក្យ​សំដី​ត្រឹមត្រូវ​ ដែល​រក​បន្ទោស​មិន​បាន​ ដើម្បី​ឲ្យ​អ្នក​ប្រឆាំង​អាម៉ាស់​មុខ​ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។​
9 ចូរ​ឲ្យ​ពួក​បាវបម្រើ​ចុះចូល​នឹង​ចៅហ្វាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​ ទាំង​ផ្គាប់​ចិត្ត​ចៅហ្វាយ​ ហើយ​ឥត​ប្រកែក​
10 ឥត​លួច​បន្លំ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​សំដែង​ភាព​ស្មោះត្រង់​ទាំង​ស្រុង​ ដើម្បី​តុបតែង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់​
11 ដ្បិត​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់​បាន​លេច​មក​ហើយ​
12 ព្រមទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះបង់​ការ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ ហើយ​ឲ្យ​យើង​រស់នៅ​ក្នុង​លោកិយ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់​ សុចរិត​ និង​ដោយ​គោរព‍​កោតខ្លាច​ព្រះជាម្ចាស់​
13 ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ​ និង​ការ​យាង​មក​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដម​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង‍​
14 ដែល​ព្រះ​អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ជំនួស​យើង​ ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង​ ហើយ​សម្អាត​ប្រជារាស្ត្រ​មួយ​ធ្វើ​ជា​ប្រជារាស្ដ្រ​ដ៏​វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់​ ដែល​ខ្នះខ្នែង​ប្រព្រឹត្ដ​ការ​ល្អ។​
15 ចូរ​ប្រាប់​អំពី​ទាំង​នេះ​ ទាំង​ដាស់តឿន​ និង​ស្ដី​បន្ទោស​ពួកគេ​ដោយ​សិទ្ធិ​អំណាច​គ្រប់​បែប​យ៉ាង‍។​ កុំ​ឲ្យ​អ្នកណា​ម្នាក់​មើល​ងាយ​អ្នក​ឡើយ។​

Currently Selected:

Titus 2: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy