Philippians 2:3-8
Philippians 2:3-8 KCB
ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។ កុំឲ្យម្នាក់ៗគិតតែពីខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗគិតពីអ្នកដទៃផង។ ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រិស្ដយេស៊ូដែរ ដ្បិតទោះបីព្រះអង្គមានសណ្ឋានជាព្រះក៏ដោយ ក៏ព្រះអង្គមិនបានរាប់ភាពស្មើនឹងព្រះនោះទុកជាសេចក្ដីដែលត្រូវកាន់ខ្ជាប់ឡើយ គឺព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសណ្ឋានជាបាវបម្រើ ដោយបានប្រសូតមកជាមនុស្ស ហើយរស់នៅជាមនុស្សធម្មតា។ ព្រះអង្គបានបន្ទាបខ្លួន ទាំងស្ដាប់បង្គាប់រហូតដល់សោយទិវង្គត គឺសោយទិវង្គតនៅលើឈើឆ្កាងនោះឯង។