YouVersion Logo
Search Icon

Galatians 6

6
1 បងប្អូន​អើយ!​ បើ​អ្នកណា​ម្នាក់​ធ្វើ​បាប​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ដើរ​តាម​ព្រះវិញ្ញាណ​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត​ ហើយ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​អ្នក​ក៏​ត្រូវ​ល្បួង​ដែរ​
2 ចូរ​ជួយ​រំលែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​ដូច្នេះ​ ទើប​អ្នក​រាល់គ្នា​សម្រេច​តាម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ​
3 ដ្បិត​បើ​អ្នកណា​គិត​ថា​ខ្លួន​ជា​អ្វី​មួយ​ ប៉ុន្ដែ​មិន​មែន​ជា​អ្វី​សោះ​ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។​
4 ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​ការ​ប្រព្រឹត្តិ​របស់​ខ្លួន​ចុះ​ ពេល​នោះ​គេ​នឹង​មាន​អំនួត​ចំពោះ​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ មិន​មែន​ចំពោះ​អ្នក​ដទៃ​ទេ​
5 ដ្បិត​ម្នាក់ៗ​ត្រូវ​លី​បន្ទុក​របស់​ខ្លួន។​
6 ចូរឲ្យអ្នក​ដែល​រៀន​ព្រះបន្ទូល​ចែក​រំលែក​របស់​ល្អៗ​ទាំង​អស់​ដល់​អ្នក​ដែល​បង្រៀន។​
7 កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ គ្មាន​អ្នកណា​ចំអក​ឲ្យ​ព្រះជាម្ចាស់​បាន​ទេ​ ដ្បិត​អ្នកណា​ព្រោះ​អ្វី​ អ្នក​នោះ​នឹង​ច្រូត​បាន​ផល​នោះ​ឯង។​
8 ដ្បិត​អ្នក​ដែល​ព្រោះ​ខាង​សាច់ឈាម​របស់​ខ្លួន​ អ្នក​នោះ​នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់ឈាម​ រីឯ​អ្នក​ដែល​ព្រោះ​ខាង​ព្រះវិញ្ញាណ​ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់កល្ប​ជានិច្ច​ពី​ព្រះវិញ្ញាណ​
9 ចូរ​យើង​កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​ល្អ​ឡើយ​ ព្រោះ​បើ​យើង​មិន​ល្វើយ​ទេ​ ដល់​វេលា​កំណត់​ យើង​នឹង​ច្រូត​បាន​ផល។​
10 ហេតុ​នេះ​ កាល​ណា​យើង​មាន​ឱកាស​ យើង​ត្រូវ​ប្រព្រឹត្ដ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ ជា​ពិសេស​ចំពោះ​បងប្អូន​រួម​ជំនឿ។​
11 មើល៍​ ខ្ញុំ​សរសេរ​អក្សរ​ធំៗ​មក​អ្នក​រាល់គ្នា​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា​
12 អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់ឈាម​ អ្នក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ត្រូវ​បៀតបៀន​ដោយ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ​
13 ដ្បិត​ពួកអ្នក​កាត់ស្បែក​ ខ្លួន​គេ​ផ្ទាល់​មិន​កាន់​តាម​គម្ពីរ​វិន័យ​ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​ឲ្យ​ពួកគេ​បាន​អួត​ខ្លួន​ដោយសារ​សាច់ឈាម​របស់​អ្នក​រាល់គ្នា។​
14 រីឯ​ខ្ញុំ​វិញ​ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​អំពី​អ្វី​ឡើយ​ ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ហើយ​ដោយសារ​ឈើ​ឆ្កាង​ សម្រាប់​ខ្ញុំ​ លោកិយ​ត្រូវ​បាន​ឆ្កាង​ហើយ​ រួច​សម្រាប់​លោកិយ​ ខ្ញុំ​ក៏​ដូច្នោះ​ដែរ​
15 ដ្បិត​ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​មិន​មែន​ជា​អ្វី​ឡើយ​ សំខាន់​គឺ​ការ​កើត​ជា​ថ្មី។​
16 សូម​ឲ្យ​សេចក្ដី​សុខសាន្ត​ និង​សេចក្ដី​មេត្តា​ករុណា​មាន​ដល់​អស់​អ្នក​ដែល​រស់នៅ​តាម​គោលការណ៍​នេះ​ ព្រមទាំង​ជនជាតិ​អ៊ីស្រាអែល​របស់​ព្រះជាម្ចាស់។​
17 ចាប់​ពី​ពេល​នេះ‍​ត​ទៅ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​បង្ក​បញ្ហា​ឲ្យ​ខ្ញុំ​ទៀត​ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម​របស់​ព្រះយេស៊ូ​លើ​រូបកាយ​របស់​ខ្ញុំ​ស្រាប់​ហើយ‍។​
18 បងប្អូន​អើយ!​ សូម​ឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ ស្ថិត​នៅ​ជាមួយ​វិញ្ញាណ​របស់​អ្នក​រាល់គ្នា​ចុះ​ អាម៉ែន។​

Currently Selected:

Galatians 6: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy