YouVersion Logo
Search Icon

3 John 1

1
1 ខ្ញុំ​ជា​ចាស់ទុំ​ ជូន​ចំពោះ​លោក​កៃយុស​ជាទី​ស្រឡាញ់​ ដែល​ខ្ញុំ​ស្រឡាញ់​នៅ​ក្នុង​សេចក្ដី​ពិត‍។
2 ប្អូន​ជាទី​ស្រឡាញ់​អើយ!​ ខ្ញុំ​អធិស្ឋាន​ សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ ហើយ​ឲ្យ​មាន​សុខភាព​ល្អ​ ដូច​ជា​ព្រលឹង​របស់​អ្នក​បាន​ចម្រើន​ឡើង​ដែរ។​
3 ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ព្រោះ​មាន​បងប្អូន​មក​ធ្វើ​បន្ទាល់​អំពី​អ្នក​ថា​បាន​នៅ​ក្នុង​សេចក្ដី​ពិត​ ដូច​ដែល​អ្នក​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​នោះ​ហើយ។​
4 ខ្ញុំ​គ្មាន​អំណរ​ណា​លើស​ជាង​សេចក្ដី​ទាំង​នេះ​ទេ​ គឺ​ដោយ​ខ្ញុំ​បាន​ឮ​ថា​ កូន‍ៗ​របស់​ខ្ញុំ​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត។​
5 ប្អូន​ជាទី​ស្រឡាញ់​អើយ!​ អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ពួក​បងប្អូន​ និង​សម្រាប់​អ្នកក្រៅ​ គឺ​អ្នក​បាន​ធ្វើ​ដោយ​ស្មោះត្រង់​
6 ហើយ​ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​នៅ​ចំពោះ​មុខ​ក្រុមជំនុំ។ ពេល​អ្នក​ជូន​ដំណើរ​ពួកគេ​បន្ដ​ទៀត​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ នោះ​អ្នក​ធ្វើ​ល្អ​ហើយ​
7 ដ្បិត​គេ​បាន​ចេញ​ទៅ​ ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ​អង្គ​ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ។​
8 ដូច្នេះ​ យើង​ត្រូវ​ជួយ​ទំនុកបម្រុង​មនុស្ស​បែប​នេះ​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​អ្នក​រួម​ការងារ​សម្រាប់​សេចក្ដី​ពិត។​
9 ខ្ញុំ​បាន​សរសេរ​សេចក្ដី​ខ្លះ​ជូន​ក្រុមជំនុំ​ ប៉ុន្ដែ​លោក​ឌីអូត្រេព​ដែល​ចូលចិត្ដ​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួកគេ​ គាត់​មិន​ទទួល​យើង​ទេ​
10 ដូច្នេះ​ ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​រំលឹក​ពី​ការ​ដែល​គាត់​ធ្វើ​ គាត់​ចេះតែ​និយាយ​អំពី​យើង​ដោយ​ពាក្យ​អាក្រក់​ ហើយ​ប៉ុណ្ណឹង​មិន​ស្កប់​ចិត្ដ​ទេ​ គាត់​ថែម​ទាំង​មិន​ទទួល​បងប្អូន​ ហើយ​ហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ ទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀត​ផង។​
11 ប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​ត្រាប់​តាម​សេចក្ដី​ល្អ​ កុំ​ឲ្យត្រាប់​តាម​សេចក្ដី​អាក្រក់​ឡើយ​ អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ អ្នក​នោះ​មក​ពី​ព្រះជាម្ចាស់​ហើយ​ រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​អាក្រក់​វិញ​ អ្នក​នោះ​មិន​បាន​ឃើញ​ព្រះជាម្ចាស់​ឡើយ។​
12 មនុស្ស​ទាំង​អស់​ ព្រមទាំង​សេចក្ដី​ពិត​ក៏​ធ្វើ​បន្ទាល់​ល្អៗ​ពី​លោក​ដេមេទ្រាស​ រីឯ​យើង​វិញ​ក៏​ធ្វើ​បន្ទាល់​ដែរ​ ហើយ​អ្នក​ក៏​ដឹងដែរ​ថា​ សេចក្ដី​បន្ទាល់​របស់​យើង​ជាពិត។​
13 ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើនដែល​ត្រូវ​សរសេរ​មក​អ្នក​ ប៉ុន្ដែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប៉ាកកា​ និង​ទឹកខ្មៅ​នោះ​ទេ​
14 ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ជួប​អ្នក​ឆាប់ៗ​នេះ​ ហើយ​និយាយ​ដោយ​ផ្ទាល់​មាត់។​
15 សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ដ។​ មិត្ដ​សម្លាញ់​ដែល​នៅ​ទីនេះ​ក៏​ជម្រាបសួរ​មក​អ្នក​ដែរ​ សូម​ជម្រាបសួរ​ដល់​មិត្ដ​សម្លាញ់​ដែល​នៅ​ទីនោះ​តាម​ឈ្មោះ​ផង។​

Currently Selected:

3 John 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy