YouVersion Logo
Search Icon

2 Corinthians 3

3
1 តើ​យើង​ចាប់ផ្ដើម​លើក​តម្កើង​ខ្លួន​ទៀត​ហើយ​ឬ?​ ឬ​មួយ​យើង​ត្រូវការ​សំបុត្រ​ណែនាំ​ខ្លួន​បង្ហាញ​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​រាល់គ្នា​ ដូចជា​អ្នក​ខ្លះ​ដែរ‍ឬ?​
2 អ្នក​រាល់គ្នា​ទេ​តើ​ជា​សំបុត្រ​របស់​យើង​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ចិត្ដ​របស់​យើង​ ដែល​មនុស្ស​ទាំង​អស់​បាន​អាន​ និង​បាន​ដឹង​គ្រប់​គ្នា​
3 ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​រាល់គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រិស្ដ​ដែល​យើង​បាន​សរសេរ​ គឺ​មិន​បាន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ​ ប៉ុន្ដែ​នឹង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ហើយ​មិន​មែន​នៅ​លើ​បន្ទះ​ថ្ម​ទេ​ គឺ​នៅ​ក្នុង​ចិត្ដ​ខាង​សាច់ឈាម​វិញ​
4 ហើយ​យើង​មាន​ការ​ទុកចិត្ដ​បែប​នេះ​ចំពោះ​ព្រះជាម្ចាស់​ ដោយសារ​ព្រះគ្រិស្ដ​
5 មិន​មែន​ថា​យើង​មាន​សមត្ថភាព​ផ្ទាល់ខ្លួន‍​ ដើម្បី​ចាត់​ទុក​ថា​អ្វី​មួយ​មក​ពី​ខ្លួន​យើង​ទេ​ ព្រោះ​សមត្ថភាព​របស់​យើង​មក​ពីព្រះជាម្ចាស់។​
6 ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរ​ទេ​ ប៉ុន្ដែ​ដោយ​ព្រះវិញ្ញាណ​វិញ​ ដ្បិត​អក្សរ​សម្លាប់​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ដល់​ជីវិត។​
7 ​បើ​អក្សរ​ចារឹក​លើ​ថ្ម​ ដែល​ជា​មុខងារ​បម្រើ​សេចក្ដី​ស្លាប់​មាន​សិរី​រុងរឿង​រហូត​ធ្វើ​ឲ្យកូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​ចំ​ដោយ​ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​គាត់​ ដែល​នឹង​សាបសូន្យ​ទៅ​
8 ចុះ​ទម្រាំ​បើ​មុខងារ​បម្រើ​ព្រះវិញ្ញាណ​វិញ​ នឹង​មាន​សិរី​រុងរឿង​លើស​ជាង​យ៉ាង​ណា​ទៀត។​
9 បើ​មុខងារ​បម្រើ​ការ​ផ្ដន្ទា​ទោស​មាន​សិរី​រុងរឿង​ នោះ​មុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរី​រុងរឿង​កាន់​តែ​ច្រើន​ជាង​ទៅ​ទៀត
10 ដោយ​ព្រោះ​តែ​សិរី​រុងរឿង​ដ៏​លើសលប់​នៅ​ពេល​នេះ​ នោះ​អ្វី​ដែល​ធ្លាប់​មាន​សិរី​រុងរឿង​ គ្មាន​សិរី​រុងរឿង​ទៀត​ទេ​
11 ហើយ​បើ​អ្វី​ដែល​នឹង​បាត់​ទៅ​មាន​សិរី​រុងរឿង​ នោះ​អ្វី​ដែល​នៅ​ស្ថិតស្ថេរ​នឹង​មាន​សិរី​រុងរឿង​លើស​ជាង​ទៅ​ទៀត។​
12 ដូច្នេះ​ដោយ​មាន​សង្ឃឹម​បែប​នេះ​ហើយ​ ទើប​យើង​និយាយ​ដោយ​ក្លាហាន​
13 មិន​មែន​ដូច​លោក​ម៉ូសេ​ដែល​បាំង​ស្បៃ​មុខ​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​កូនចៅ​អ៊ីស្រាអែល​មើល​ឃើញ​ទីបញ្ចប់​នៃ​អ្វី​មួយ​ដែល​នឹង​សាបសូន្យ​ទៅ​
14 ប៉ុន្ដែ​គំនិត​របស់​ពួកគេ‍​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងរូស​ ដ្បិត​ពេល​អាន​កិច្ច​ព្រមព្រៀង​ចាស់​ ស្បៃ​ដដែល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ​ទេ​ ព្រោះ​វា​នឹង​ត្រូវ​ដោះ​ចេញ​នៅ​ក្នុង​ព្រះគ្រិស្ដ​
15 រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ពេល​ណា​ក៏ដោយ​ដែល​ពួកគេ​អាន​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ នោះ​មាន​ស្បៃ​បាំង​ចិត្ដ​របស់​ពួកគេ។​
16 ប៉ុន្ដែ​ស្បៃ​នោះ​ត្រូវ​បាន​ដោះ​ចេញ​ ពេល​ណា​ដែល​ពួកគេ​បែរ​មក​រក​ព្រះអម្ចាស់​
17 រីឯ​ព្រះអម្ចាស់​ជា​ព្រះវិញ្ញាណ​ ហើយ​កន្លែង​ណា​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ កន្លែង​នោះ​មាន​សេរីភាព​
18 ដូច្នេះ​យើង​ទាំង​អស់​គ្នា​កំពុង​ឆ្លុះ​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​ស្បៃ​បាំង​មុខ​ យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ពី​សិរី​រុងរឿង​ទៅ​សិរី​រុងរឿង​ឲ្យ​មាន​រូបរាង​ដូច​ព្រះអង្គ​ នេះ​គឺ​មក​ពី​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ។​

Currently Selected:

2 Corinthians 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy