បទចម្រៀងសាឡូម៉ូន 2
2
1ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន
ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
2៙ មាសសម្លាញ់អើយ
ក្នុងចំណោមពួកកូនស្រីៗ
នាងប្រៀបដូចជាកំភ្លឹងដុះនៅកណ្ដាលគុម្ពបន្លា។
3៙ ស្ងួនសម្លាញ់របស់ខ្ញុំ
នៅកណ្ដាលពួកកូនប្រុសៗ
ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ
ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់
ដោយចិត្តរីករាយជាខ្លាំង
ហើយផ្លែរបស់ទ្រង់
ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ
4ទ្រង់បាននាំខ្ញុំទៅផ្ទះស៊ីលៀង
ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ
គឺជាសេចក្ដីស្រឡាញ់
5សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ
ហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផង
ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
6ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ
ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
7ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស
និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា
នាងទាំងឡាយនឹងមិនអង្រួន
ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ
ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
ក្រោយរដូវក្ដៅ
8ន៎ុះន៏ សំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ
មើល៍ ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ
ហើយលោតសម្ទុះក្អែកនៅលើទួល
9ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រើស
ឬក្តាន់ស្ទាវ
ទ្រង់ឈរនៅខាងក្រៅកំផែងហើយ
ទ្រង់អើតមើលតាមបង្អួច
ហើយក្រឡេកមើលតាមចន្លោះប្រដឹស។
10ស្ងួនសម្លាញ់របស់ខ្ញុំ
បានមានរាជឱអង្ការនឹងខ្ញុំថា
មាសសម្លាញ់អើយ ក្រោកឡើង
ស្រស់ប្រិមប្រិយអើយ ចេញមក
11ដ្បិតមើល៍ រដូវរងាកន្លងផុតទៅហើយ
ភ្លៀងក៏រាំងស្រឡះដែរ
12ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី
ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់
ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
13ដើមល្វាមានផ្លែខ្ចីកំពុងទុំ
ហើយដើមទំពាំងបាយជូរកំពុងផ្កា
ក៏សាយក្លិនក្រអូបឈ្វេង
ដូច្នេះ ចូរក្រោកឡើង មាសសម្លាញ់អើយ
ឱស្រស់ប្រិមប្រិយអើយ ចេញមក
14ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម
ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី
សូមឲ្យយើងឃើញមុខឯង
ហើយស្តាប់សំឡេងឯងផង
ដ្បិតសំឡេងឯងផ្អែមពីរោះ
មុខឯងក៏ស្រស់បស់ល្អដែរ។
15ចូរយើងទៅចាប់ចចក
គឺជាកូនចចកទាំងប៉ុន្មាន
ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ
ដ្បិតទំពាំងបាយជូររបស់យើងកំពុងផ្កាហើយ
16៙ ស្ងួនសម្លាញ់ជារបស់ខ្ញុំ
ខ្ញុំក៏ជារបស់ទ្រង់ដែរ
ទ្រង់ឃ្វាលហ្វូងសត្វនៅកន្លែងមានផ្កាកំភ្លឹង
17ឱស្ងួនសម្លាញ់អើយ សូមវិលទៅវិញ
ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើច្រកភ្នំ
ចាំដល់ថ្ងៃត្រជាក់
ហើយស្រមោលទៅបាត់សិន។
Currently Selected:
បទចម្រៀងសាឡូម៉ូន 2: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
បទចម្រៀងសាឡូម៉ូន 2
2
1ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន
ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
2៙ មាសសម្លាញ់អើយ
ក្នុងចំណោមពួកកូនស្រីៗ
នាងប្រៀបដូចជាកំភ្លឹងដុះនៅកណ្ដាលគុម្ពបន្លា។
3៙ ស្ងួនសម្លាញ់របស់ខ្ញុំ
នៅកណ្ដាលពួកកូនប្រុសៗ
ប្រៀបដូចជាដើមសារី នៅកណ្ដាលពួកឈើព្រៃ
ខ្ញុំបានអង្គុយក្រោមម្លប់របស់ទ្រង់
ដោយចិត្តរីករាយជាខ្លាំង
ហើយផ្លែរបស់ទ្រង់
ក៏មានរសជាតិផ្អែមដល់អណ្ដាតខ្ញុំ
4ទ្រង់បាននាំខ្ញុំទៅផ្ទះស៊ីលៀង
ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ
គឺជាសេចក្ដីស្រឡាញ់
5សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ
ហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផង
ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
6ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ
ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
7ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស
និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា
នាងទាំងឡាយនឹងមិនអង្រួន
ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ
ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
ក្រោយរដូវក្ដៅ
8ន៎ុះន៏ សំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ
មើល៍ ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ
ហើយលោតសម្ទុះក្អែកនៅលើទួល
9ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រើស
ឬក្តាន់ស្ទាវ
ទ្រង់ឈរនៅខាងក្រៅកំផែងហើយ
ទ្រង់អើតមើលតាមបង្អួច
ហើយក្រឡេកមើលតាមចន្លោះប្រដឹស។
10ស្ងួនសម្លាញ់របស់ខ្ញុំ
បានមានរាជឱអង្ការនឹងខ្ញុំថា
មាសសម្លាញ់អើយ ក្រោកឡើង
ស្រស់ប្រិមប្រិយអើយ ចេញមក
11ដ្បិតមើល៍ រដូវរងាកន្លងផុតទៅហើយ
ភ្លៀងក៏រាំងស្រឡះដែរ
12ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី
ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់
ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
13ដើមល្វាមានផ្លែខ្ចីកំពុងទុំ
ហើយដើមទំពាំងបាយជូរកំពុងផ្កា
ក៏សាយក្លិនក្រអូបឈ្វេង
ដូច្នេះ ចូរក្រោកឡើង មាសសម្លាញ់អើយ
ឱស្រស់ប្រិមប្រិយអើយ ចេញមក
14ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម
ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី
សូមឲ្យយើងឃើញមុខឯង
ហើយស្តាប់សំឡេងឯងផង
ដ្បិតសំឡេងឯងផ្អែមពីរោះ
មុខឯងក៏ស្រស់បស់ល្អដែរ។
15ចូរយើងទៅចាប់ចចក
គឺជាកូនចចកទាំងប៉ុន្មាន
ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ
ដ្បិតទំពាំងបាយជូររបស់យើងកំពុងផ្កាហើយ
16៙ ស្ងួនសម្លាញ់ជារបស់ខ្ញុំ
ខ្ញុំក៏ជារបស់ទ្រង់ដែរ
ទ្រង់ឃ្វាលហ្វូងសត្វនៅកន្លែងមានផ្កាកំភ្លឹង
17ឱស្ងួនសម្លាញ់អើយ សូមវិលទៅវិញ
ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើច្រកភ្នំ
ចាំដល់ថ្ងៃត្រជាក់
ហើយស្រមោលទៅបាត់សិន។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies