នាងរស់ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរ «នាងរស់» រៀបរាប់អំពីរឿងដែលកើតមាននៅជំនាន់ពួកចៅហ្វាយ (១.១) ក្នុងគោលបំណងបង្ហាញរបៀបដែលស្ត្រីមួយរូបជាសាសន៍ដទៃ បានមកចូលរួមក្នុងរាស្ត្ររបស់ព្រះ។ កណ្ឌគម្ពីរនេះសង្កត់ទៅលើភក្តីភាពរបស់នាងរស់ ដែលជាស្ត្រីសាសន៍ម៉ូអាប់ ចំពោះក្រុមគ្រួសារប្តីរបស់នាង និងភក្តីភាពរបស់នាងចំពោះព្រះនៃកូនចៅអ៊ីស្រាអែល។ ព្រះឆ្លើយតបនឹងភក្តីភាពរបស់នាង ដោយស្រោចស្រង់នាង និងម្តាយក្មេករបស់នាង ឲ្យរួចផុតពីភាពកម្សត់ទុគ៌ត ហើយប្រោសប្រទានឲ្យនាងបានសម្បូណ៌សប្បាយ និងមានសុភមង្គល។ កណ្ឌគម្ពីរនេះនាំយកមេរៀនដ៏វិសេសមកអប់រំយើង អំពីភក្តីភាពរវាងមនុស្សនឹងមនុស្ស ព្រមទាំងការទុកចិត្តលើព្រះ។
កំណើតកូនប្រុសរបស់នាងរស់ ជាចំណុចមួយដ៏សំខាន់ក្នុងរឿងនេះ ព្រោះក្រោយមក កូនប្រុសរបស់នាងត្រូវជាជីតារបស់ព្រះបាទដាវីឌ។ ហេតុនេះហើយបានជានាងរស់មានឈ្មោះនៅក្នុងបញ្ជីរាយនាមបុព្វបុរសរបស់ព្រះយេស៊ូវ (ម៉ាថាយ ១.៥)។
Currently Selected:
នាងរស់ ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: