នាងរស់ 3
3
នាងរស់ និងលោកលោកបូអូសនៅក្នុងលានបោកស្រូវ
1ណាអូមីជាម្តាយក្មេកនិយាយទៅនាងថា៖ «កូនអើយ ម្តាយគួររកទីសម្រាកឲ្យកូនហើយ ដើម្បីឲ្យកូនបានសុខសាន្ត 2លោកលោកបូអូស ដែលកូនបាននៅជាមួយពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ នៅយប់នេះ លោកនឹងរោយស្រូវនៅទីលាន 3ដូច្នេះ ចូរកូនងូតទឹក រួចលាបគ្រឿងក្រអូប តែងខ្លួនចូលទៅក្នុងទីលាននោះចុះ តែកុំឲ្យលោកស្គាល់កូនឡើយ ទាល់តែលោកបានស៊ីផឹកហើយ។ 4ដល់ពេលលោកចូលសម្រាន្ត កូនត្រូវចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ នោះលោកនឹងប្រាប់ឲ្យកូនដឹងពីការដែលត្រូវធ្វើដូចម្តេចហើយ»។ 5នាងរស់និយាយទៅម្តាយថា៖ «ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអ្នកម្តាយមានប្រសាសន៍»។
6ដូច្នេះ នាងបានចុះទៅទីលាន ធ្វើតាមគ្រប់ទាំងសេចក្ដីដែលម្តាយក្មេកបានបង្គាប់។ 7ពេលលោកបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្ដាប់ស្រូវ រួចនាងលបចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ។ 8នៅពេលដល់កណ្ដាលអធ្រាត្រ លោកក៏នឹកខ្លាច ហើយផ្ងារប្រែខ្លួនមក ឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួន 9លោកសួរថា៖ «តើអ្នកណានេះ?» នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាស្រីបម្រើរបស់លោកម្ចាស់ សូមបណ្តោយផួយមកដណ្តប់ឲ្យស្រីបម្រើរបស់លោកម្ចាស់ផង ដ្បិតលោកម្ចាស់ជាអ្នកមានច្បាប់នឹងលោះបាន»។ 10លោកតបថា៖ «នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ ពេលនេះ នាងបានសម្ដែងទឹកចិត្តសប្បុរសវិសេសជាងមុន ដោយនាងមិនបានទៅតាមកំលោះៗ ទោះក្រ ឬមានក្ដី។ 11ឥឡូវនេះ សូមនាងកុំខ្លាចឡើយ ខ្ញុំនឹងធ្វើសម្រេចឲ្យនាងតាមគ្រប់ទាំងសេចក្ដីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់។ 12ខ្ញុំមានច្បាប់នឹងលោះមែន ប៉ុន្តែ មានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត 13ដូច្នេះ ចូរសម្រាកនៅយប់នេះសិន ចាំព្រឹកឡើង ប្រសិនបើគាត់ព្រមលោះនាង នោះល្អហើយ ចូរឲ្យគាត់សម្រេចកិច្ចការនេះចុះ តែបើគាត់មិនព្រមលោះនាងទេ នោះខ្ញុំនឹងលោះនាងវិញ ខ្ញុំសន្យានឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់។ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ»។
14នាងរស់ក៏ដេកនៅត្រង់ចុងជើងលោក រហូតដល់ព្រឹក រួចក្រោកឡើងមុនពេលដែលមើលគ្នាស្គាល់ ដ្បិតលោកបានហាមថា «កុំឲ្យអ្នកណាដឹងថា មានមនុស្សស្រីមកក្នុងទីលាននេះឲ្យសោះ»។ 15លោកប្រាប់ថា៖ «ចូរយកអាវធំដែលនាងពាក់នោះ មកត្រដាងទៅ» នាងក៏ត្រដាង នោះលោកវាល់ស្រូវប្រាំមួយរង្វាល់ ដាក់ឲ្យនាងទូល រួចនាងក៏ចូលទៅក្នុងទីក្រុងវិញ។ 16ពេលបានមកដល់ម្តាយក្មេក នោះគាត់សួរថា៖ «តើយ៉ាងម៉េចទៅហើយកូន? » នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដីដែលលោកបានប្រព្រឹត្តដល់នាង 17ហើយនាងនិយាយថា៖ «លោកបានឲ្យស្រូវមកខ្ញុំប្រាំមួយរង្វាល់នេះ ដោយនិយាយថា "នាងមិនត្រូវត្រឡប់ទៅម្តាយក្មេកវិញដោយដៃទទេឡើយ"»។ 18ណាអូមីប្រាប់ថា៖ «កូនអើយ ចូរនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិននៅស្ងៀមទេ លោកនឹងបង្ហើយការនេះជាមិនខាន»។
Currently Selected:
នាងរស់ 3: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: