ទំនុកតម្កើង 87
87
អំណរនៃការរស់នៅក្នុងក្រុងស៊ីយ៉ូន
ទំនុកជាបទចម្រៀងរបស់កូនចៅកូរេ។
1ព្រះយេហូវ៉ាបានសង់ទីក្រុងរបស់ព្រះអង្គ
នៅលើភ្នំបរិសុទ្ធ
2ព្រះអង្គស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន
ជាជាងទីលំនៅទាំងប៉ុន្មានរបស់លោកយ៉ាកុប។
3ឱទីក្រុងរបស់ព្រះអើយ
មានគេតំណាលពីសេចក្ដីរុងរឿងរបស់អ្នក។
–បង្អង់
4៙ ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ
ខ្ញុំនឹងតំណាលពីរ៉ាហាប និងពីបាប៊ីឡូន
មើលន៎ សាសន៍ភីលីស្ទីន និងសាសន៍ទីរ៉ុស
រួមទាំងសាសន៍អេធីយ៉ូពី ដែរ
គេនិយាយថា
«គេបានកើតមកនៅក្នុងក្រុងស៊ីយ៉ូន»។
5គេនិយាយពីក្រុងស៊ីយ៉ូនថា
អ្នកនេះមួយ អ្នកនោះមួយ
បានកើតនៅក្រុងនោះ
ដ្បិតព្រះដ៏ខ្ពស់បំផុត
ព្រះអង្គនឹងតាំងក្រុងនោះឲ្យមាំមួន។
6កាលព្រះយេហូវ៉ាចុះឈ្មោះសាសន៍ទាំងនោះ
ចូលក្នុងបញ្ជី ព្រះអង្គសរសេរថា
«គេបានកើតមកក្នុងក្រុងនោះ»។
–បង្អង់
7ពួកអ្នកចម្រៀង និងពួកអ្នករបាំ ពោលដូចគ្នាថា
«ប្រភពទឹករបស់ខ្ញុំទាំងប៉ុន្មាននៅក្នុងអ្នក»។
Currently Selected:
ទំនុកតម្កើង 87: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 87
87
អំណរនៃការរស់នៅក្នុងក្រុងស៊ីយ៉ូន
ទំនុកជាបទចម្រៀងរបស់កូនចៅកូរេ។
1ព្រះយេហូវ៉ាបានសង់ទីក្រុងរបស់ព្រះអង្គ
នៅលើភ្នំបរិសុទ្ធ
2ព្រះអង្គស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន
ជាជាងទីលំនៅទាំងប៉ុន្មានរបស់លោកយ៉ាកុប។
3ឱទីក្រុងរបស់ព្រះអើយ
មានគេតំណាលពីសេចក្ដីរុងរឿងរបស់អ្នក។
–បង្អង់
4៙ ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ
ខ្ញុំនឹងតំណាលពីរ៉ាហាប និងពីបាប៊ីឡូន
មើលន៎ សាសន៍ភីលីស្ទីន និងសាសន៍ទីរ៉ុស
រួមទាំងសាសន៍អេធីយ៉ូពី ដែរ
គេនិយាយថា
«គេបានកើតមកនៅក្នុងក្រុងស៊ីយ៉ូន»។
5គេនិយាយពីក្រុងស៊ីយ៉ូនថា
អ្នកនេះមួយ អ្នកនោះមួយ
បានកើតនៅក្រុងនោះ
ដ្បិតព្រះដ៏ខ្ពស់បំផុត
ព្រះអង្គនឹងតាំងក្រុងនោះឲ្យមាំមួន។
6កាលព្រះយេហូវ៉ាចុះឈ្មោះសាសន៍ទាំងនោះ
ចូលក្នុងបញ្ជី ព្រះអង្គសរសេរថា
«គេបានកើតមកក្នុងក្រុងនោះ»។
–បង្អង់
7ពួកអ្នកចម្រៀង និងពួកអ្នករបាំ ពោលដូចគ្នាថា
«ប្រភពទឹករបស់ខ្ញុំទាំងប៉ុន្មាននៅក្នុងអ្នក»។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies