ទំនុកតម្កើង 82
82
ពាក្យទូលអង្វរសុំយុត្តិធម៌
ទំនុករបស់លោកអេសាភ។
1ព្រះគង់ប្រថាប់នៅក្នុងអង្គប្រជុំ
របស់ព្រះអង្គ
ព្រះអង្គកាត់ក្ដីនៅក្នុងចំណោម
ពួកព្រះទាំងឡាយថា៖
2«តើអ្នករាល់គ្នានឹងជំនុំជម្រះដោយអយុត្តិធម៌
ហើយយល់មុខមនុស្សអាក្រក់
ដល់កាលណាទៀត? –បង្អង់
3ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ
និងក្មេងកំព្រា
ហើយគាំពារសិទ្ធិមនុស្សវេទនា
និងមនុស្សទ័លក្រ។
4ចូរសង្គ្រោះមនុស្សទន់ខ្សោយ
និងមនុស្សកម្សត់ទុគ៌ត
ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់»។
5គេមិនដឹង ក៏មិនយល់អ្វីទាំងអស់
គេតែងដើរទៅមកក្នុងសេចក្ដីងងឹត
អស់ទាំងគ្រឹះផែនដីក៏ត្រូវកក្រើករំពើក។
6យើងបានប្រាប់ថា «អ្នករាល់គ្នាជាព្រះ
អ្នករាល់គ្នាសុទ្ធតែជាកូននៃព្រះដ៏ខ្ពស់បំផុត
7ប៉ុន្តែ អ្នកនឹងត្រូវស្លាប់ដូចមនុស្សធម្មតា
ហើយនឹងត្រូវដួលដូចជាអ្នកធំណាមួយដែរ»។
8ឱព្រះអើយ សូមក្រោកឡើង
ជំនុំជម្រះផែនដីទៅ
ដ្បិតព្រះអង្គនឹងគ្រប់គ្រង
នគរទាំងអស់ទុកជាមត៌ក។
Currently Selected:
ទំនុកតម្កើង 82: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 82
82
ពាក្យទូលអង្វរសុំយុត្តិធម៌
ទំនុករបស់លោកអេសាភ។
1ព្រះគង់ប្រថាប់នៅក្នុងអង្គប្រជុំ
របស់ព្រះអង្គ
ព្រះអង្គកាត់ក្ដីនៅក្នុងចំណោម
ពួកព្រះទាំងឡាយថា៖
2«តើអ្នករាល់គ្នានឹងជំនុំជម្រះដោយអយុត្តិធម៌
ហើយយល់មុខមនុស្សអាក្រក់
ដល់កាលណាទៀត? –បង្អង់
3ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ
និងក្មេងកំព្រា
ហើយគាំពារសិទ្ធិមនុស្សវេទនា
និងមនុស្សទ័លក្រ។
4ចូរសង្គ្រោះមនុស្សទន់ខ្សោយ
និងមនុស្សកម្សត់ទុគ៌ត
ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់»។
5គេមិនដឹង ក៏មិនយល់អ្វីទាំងអស់
គេតែងដើរទៅមកក្នុងសេចក្ដីងងឹត
អស់ទាំងគ្រឹះផែនដីក៏ត្រូវកក្រើករំពើក។
6យើងបានប្រាប់ថា «អ្នករាល់គ្នាជាព្រះ
អ្នករាល់គ្នាសុទ្ធតែជាកូននៃព្រះដ៏ខ្ពស់បំផុត
7ប៉ុន្តែ អ្នកនឹងត្រូវស្លាប់ដូចមនុស្សធម្មតា
ហើយនឹងត្រូវដួលដូចជាអ្នកធំណាមួយដែរ»។
8ឱព្រះអើយ សូមក្រោកឡើង
ជំនុំជម្រះផែនដីទៅ
ដ្បិតព្រះអង្គនឹងគ្រប់គ្រង
នគរទាំងអស់ទុកជាមត៌ក។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies