ទំនុកតម្កើង 70
70
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុកដែលស្តេចដាវីឌបានលើកឲ្យមេភ្លេង សម្រាប់ពិធីរំឭក។
1ឱព្រះអើយ សូមប្រញាប់មករំដោះទូលបង្គំ
ឱព្រះយេហូវ៉ាអើយ
សូមប្រញាប់មកជួយទូលបង្គំផង!
2សូមឲ្យអស់អ្នកដែលប៉ុនប៉ងជីវិតទូលបង្គំ
ត្រូវអាម៉ាស់ ហើយអាប់ឱន
សូមឲ្យអស់អ្នកដែលប្រាថ្នា
ធ្វើឲ្យទូលបង្គំឈឺចាប់
ត្រូវដកខ្លួនថយ ហើយបាក់មុខទៅ!
3សូមឲ្យអស់អ្នកដែលចំអកថា៖
«ហាសហា ហាសហា!»
ត្រូវដកខ្លួនថយ
ព្រោះតែសេចក្ដីអាម៉ាស់របស់គេ។
4សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ
មានចិត្តត្រេកអរ ហើយរីករាយក្នុងព្រះអង្គ
សូមឲ្យអស់អ្នកដែលស្រឡាញ់
ការសង្គ្រោះរបស់ព្រះអង្គ
ពោលជានិច្ចថា
«ព្រះធំអស្ចារ្យ!»
5ចំណែកទូលបង្គំ ជាមនុស្សកម្សត់ទុគ៌ត
ឱព្រះអើយ សូមប្រញាប់មករកទូលបង្គំផង!
ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ
ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!។
Currently Selected:
ទំនុកតម្កើង 70: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 70
70
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុកដែលស្តេចដាវីឌបានលើកឲ្យមេភ្លេង សម្រាប់ពិធីរំឭក។
1ឱព្រះអើយ សូមប្រញាប់មករំដោះទូលបង្គំ
ឱព្រះយេហូវ៉ាអើយ
សូមប្រញាប់មកជួយទូលបង្គំផង!
2សូមឲ្យអស់អ្នកដែលប៉ុនប៉ងជីវិតទូលបង្គំ
ត្រូវអាម៉ាស់ ហើយអាប់ឱន
សូមឲ្យអស់អ្នកដែលប្រាថ្នា
ធ្វើឲ្យទូលបង្គំឈឺចាប់
ត្រូវដកខ្លួនថយ ហើយបាក់មុខទៅ!
3សូមឲ្យអស់អ្នកដែលចំអកថា៖
«ហាសហា ហាសហា!»
ត្រូវដកខ្លួនថយ
ព្រោះតែសេចក្ដីអាម៉ាស់របស់គេ។
4សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ
មានចិត្តត្រេកអរ ហើយរីករាយក្នុងព្រះអង្គ
សូមឲ្យអស់អ្នកដែលស្រឡាញ់
ការសង្គ្រោះរបស់ព្រះអង្គ
ពោលជានិច្ចថា
«ព្រះធំអស្ចារ្យ!»
5ចំណែកទូលបង្គំ ជាមនុស្សកម្សត់ទុគ៌ត
ឱព្រះអើយ សូមប្រញាប់មករកទូលបង្គំផង!
ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ
ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies