ទំនុកតម្កើង 66
66
ពាក្យសរសើរតម្កើងដល់ព្រះដែលទ្រង់សម្ដែងព្រះហឫទ័យសប្បុរសចំពោះសាសន៍អ៊ីស្រាអែល
ទំនុកជាបទចម្រៀង សម្រាប់មេភ្លេង។
1ផែនដីទាំងមូលអើយ
ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ
2ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ
ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ!
3ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់
ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ!
ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ
ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
4ផែនដីទាំងមូលថ្វាយបង្គំព្រះអង្គ
ហើយច្រៀងសរសើរដល់ព្រះអង្គ
គេច្រៀងសរសើរដល់ព្រះនាមព្រះអង្គ»។ –បង្អង់
5៙ ចូរមកមើលកិច្ចការដែលព្រះបានធ្វើចុះ!
ព្រះអង្គគួរស្ញែងខ្លាច ក្នុងកិច្ចការដែលព្រះអង្គ
បានធ្វើដល់ពួកកូនមនុស្ស។
6ព្រះអង្គធ្វើឲ្យសមុទ្រទៅជាដីគោក
គេបានដើរឆ្លងកាត់ទន្លេ។
នៅទីនោះ យើងខ្ញុំបានរីកសរាយក្នុងព្រះអង្គ
7ដែលទ្រង់សោយរាជ្យ
ដោយព្រះចេស្តាព្រះអង្គអស់កល្បជានិច្ច
ព្រះនេត្រព្រះអង្គរំពៃមើលអស់ទាំងសាសន៍
មិនត្រូវឲ្យពួកបះបោរតម្កើងខ្លួនឡើយ។ –បង្អង់
8៙ ឱប្រជាជនទាំងឡាយអើយ
ចូរលើកតម្កើងព្រះនៃយើង
សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង
9ព្រះអង្គហើយដែលរក្សាព្រលឹងយើង
ក្នុងចំណោមមនុស្សរស់
ក៏មិនឲ្យជើងយើងរអិលភ្លាត់ឡើយ។
10ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ
ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
11ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មង
ព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់
នៅលើខ្នងយើងខ្ញុំ
12ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ
យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក
ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំ
ចេញមកកន្លែងដែលមានបរិបូរ។
13ទូលបង្គំនឹងយកតង្វាយដុត
ចូលមកក្នុងដំណាក់ព្រះអង្គ
ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ
14ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់
ហើយដែលមាត់ទូលបង្គំបានសន្យា
នៅពេលទូលបង្គំមានអាសន្ន។
15ទូលបង្គំនឹងថ្វាយសត្វធាត់ៗ
ជាតង្វាយដុតដល់ព្រះអង្គ
ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល
ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។
–បង្អង់
16៙ អស់អ្នកដែលកោតខ្លាចព្រះអើយ
ចូរចូលមកស្តាប់ចុះ
ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ
ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។
17មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ
ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។
18ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត
នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។
19ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន
ព្រះអង្គយកព្រះហឫទ័យទុកដាក់
ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។
20សូមលើកតម្កើងព្រះ
ព្រោះព្រះអង្គមិនបានបែរចេញពី
សេចក្ដីអធិស្ឋានរបស់ខ្ញុំ
ក៏មិនបានដកព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ ចេញពីខ្ញុំដែរ!
Currently Selected:
ទំនុកតម្កើង 66: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 66
66
ពាក្យសរសើរតម្កើងដល់ព្រះដែលទ្រង់សម្ដែងព្រះហឫទ័យសប្បុរសចំពោះសាសន៍អ៊ីស្រាអែល
ទំនុកជាបទចម្រៀង សម្រាប់មេភ្លេង។
1ផែនដីទាំងមូលអើយ
ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ
2ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ
ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ!
3ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់
ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ!
ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ
ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
4ផែនដីទាំងមូលថ្វាយបង្គំព្រះអង្គ
ហើយច្រៀងសរសើរដល់ព្រះអង្គ
គេច្រៀងសរសើរដល់ព្រះនាមព្រះអង្គ»។ –បង្អង់
5៙ ចូរមកមើលកិច្ចការដែលព្រះបានធ្វើចុះ!
ព្រះអង្គគួរស្ញែងខ្លាច ក្នុងកិច្ចការដែលព្រះអង្គ
បានធ្វើដល់ពួកកូនមនុស្ស។
6ព្រះអង្គធ្វើឲ្យសមុទ្រទៅជាដីគោក
គេបានដើរឆ្លងកាត់ទន្លេ។
នៅទីនោះ យើងខ្ញុំបានរីកសរាយក្នុងព្រះអង្គ
7ដែលទ្រង់សោយរាជ្យ
ដោយព្រះចេស្តាព្រះអង្គអស់កល្បជានិច្ច
ព្រះនេត្រព្រះអង្គរំពៃមើលអស់ទាំងសាសន៍
មិនត្រូវឲ្យពួកបះបោរតម្កើងខ្លួនឡើយ។ –បង្អង់
8៙ ឱប្រជាជនទាំងឡាយអើយ
ចូរលើកតម្កើងព្រះនៃយើង
សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង
9ព្រះអង្គហើយដែលរក្សាព្រលឹងយើង
ក្នុងចំណោមមនុស្សរស់
ក៏មិនឲ្យជើងយើងរអិលភ្លាត់ឡើយ។
10ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ
ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
11ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មង
ព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់
នៅលើខ្នងយើងខ្ញុំ
12ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ
យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក
ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំ
ចេញមកកន្លែងដែលមានបរិបូរ។
13ទូលបង្គំនឹងយកតង្វាយដុត
ចូលមកក្នុងដំណាក់ព្រះអង្គ
ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ
14ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់
ហើយដែលមាត់ទូលបង្គំបានសន្យា
នៅពេលទូលបង្គំមានអាសន្ន។
15ទូលបង្គំនឹងថ្វាយសត្វធាត់ៗ
ជាតង្វាយដុតដល់ព្រះអង្គ
ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល
ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។
–បង្អង់
16៙ អស់អ្នកដែលកោតខ្លាចព្រះអើយ
ចូរចូលមកស្តាប់ចុះ
ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ
ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។
17មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ
ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។
18ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត
នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។
19ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន
ព្រះអង្គយកព្រះហឫទ័យទុកដាក់
ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។
20សូមលើកតម្កើងព្រះ
ព្រោះព្រះអង្គមិនបានបែរចេញពី
សេចក្ដីអធិស្ឋានរបស់ខ្ញុំ
ក៏មិនបានដកព្រះហឫទ័យសប្បុរស
របស់ព្រះអង្គ ចេញពីខ្ញុំដែរ!
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies