ទំនុកតម្កើង 6
6
សេចក្ដីអធិស្ឋានសូមការប្រោសឲ្យជាពីជំងឺ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែប្រាំបី។
1ឱព្រះយេហូវ៉ាអើយ
សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលព្រះអង្គខ្ញាល់
ក៏កុំវាយផ្ចាលទូលបង្គំ
ក្នុងកាលដែលព្រះអង្គក្រោធនោះដែរ!
2ឱព្រះយេហូវ៉ាអើយ
សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតទូលបង្គំខ្សោយណាស់ហើយ
ឱព្រះយេហូវ៉ាអើយ
សូមប្រោសទូលបង្គំឲ្យជាផង
ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។
3ព្រលឹងទូលបង្គំថប់ព្រួយជាខ្លាំង
ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត?
4ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ
សូមរំដោះជីវិតទូលបង្គំផង
សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
5ដ្បិតពេលស្លាប់ផុតទៅហើយ
គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ
នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
តើអ្នកណាអាចសរសើរព្រះអង្គបាន?
6ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង
រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ
ខ្នើយទូលបង្គំជោកជាំ
ដោយសំណោករបស់ទូលបង្គំ។
7ភ្នែកទូលបង្គំស្រវាំង ព្រោះតែថប់ព្រួយ
ក៏ទៅជាខ្សោយ ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
8អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ
ចូរថយចេញពីខ្ញុំទៅ
ដ្បិតព្រះយេហូវ៉ាបានស្តាប់សំឡេងយំរបស់ខ្ញុំ។
9ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលខ្ញុំទូលអង្វរ
ព្រះយេហូវ៉ាទទួលពាក្យ
ដែលខ្ញុំអធិស្ឋានហើយ។
10ខ្មាំងសត្រូវរបស់ខ្ញុំទាំងប៉ុន្មាន
នឹងត្រូវអៀនខ្មាស
ហើយភ័យរន្ធត់ជាខ្លាំង គេនឹងថយចេញ
ព្រមទាំងមានសេចក្ដីខ្មាសភ្លាមមួយរំពេច។
Currently Selected:
ទំនុកតម្កើង 6: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 6
6
សេចក្ដីអធិស្ឋានសូមការប្រោសឲ្យជាពីជំងឺ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែប្រាំបី។
1ឱព្រះយេហូវ៉ាអើយ
សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលព្រះអង្គខ្ញាល់
ក៏កុំវាយផ្ចាលទូលបង្គំ
ក្នុងកាលដែលព្រះអង្គក្រោធនោះដែរ!
2ឱព្រះយេហូវ៉ាអើយ
សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតទូលបង្គំខ្សោយណាស់ហើយ
ឱព្រះយេហូវ៉ាអើយ
សូមប្រោសទូលបង្គំឲ្យជាផង
ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។
3ព្រលឹងទូលបង្គំថប់ព្រួយជាខ្លាំង
ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត?
4ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ
សូមរំដោះជីវិតទូលបង្គំផង
សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
5ដ្បិតពេលស្លាប់ផុតទៅហើយ
គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ
នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
តើអ្នកណាអាចសរសើរព្រះអង្គបាន?
6ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង
រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ
ខ្នើយទូលបង្គំជោកជាំ
ដោយសំណោករបស់ទូលបង្គំ។
7ភ្នែកទូលបង្គំស្រវាំង ព្រោះតែថប់ព្រួយ
ក៏ទៅជាខ្សោយ ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
8អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ
ចូរថយចេញពីខ្ញុំទៅ
ដ្បិតព្រះយេហូវ៉ាបានស្តាប់សំឡេងយំរបស់ខ្ញុំ។
9ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលខ្ញុំទូលអង្វរ
ព្រះយេហូវ៉ាទទួលពាក្យ
ដែលខ្ញុំអធិស្ឋានហើយ។
10ខ្មាំងសត្រូវរបស់ខ្ញុំទាំងប៉ុន្មាន
នឹងត្រូវអៀនខ្មាស
ហើយភ័យរន្ធត់ជាខ្លាំង គេនឹងថយចេញ
ព្រមទាំងមានសេចក្ដីខ្មាសភ្លាមមួយរំពេច។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies