ទំនុកតម្កើង 15
15
តើអ្នកណានឹងនៅក្នុងទីបរិសុទ្ធរបស់ព្រះបាន?
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង
ព្រះដំណាក់របស់ព្រះអង្គបាន?
តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ
របស់ព្រះអង្គបាន?
2គឺអ្នកដែលដើរដោយទៀងត្រង់
ហើយប្រព្រឹត្តអំពើសុចរិត
ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។
3ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត
ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់
ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។
4ជាអ្នកដែលមានភ្នែកមើលមនុស្សពាល
ដោយសេចក្ដីស្អប់ខ្ពើម
តែលើកមុខអស់អ្នកដែលកោតខ្លាច
ដល់ព្រះយេហូវ៉ា
ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន
ឥតប្រែប្រួលឡើយ
ទោះជាត្រូវខាតបង់ក៏ដោយ។
5ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន
ដើម្បីយកការសោះ
ក៏មិនទទួលសំណូកទាស់នឹងមនុស្ស
ឥតទោសដែរ។
អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ
អ្នកនោះនឹងមិនរង្គើឡើយ។
Currently Selected:
ទំនុកតម្កើង 15: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 15
15
តើអ្នកណានឹងនៅក្នុងទីបរិសុទ្ធរបស់ព្រះបាន?
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង
ព្រះដំណាក់របស់ព្រះអង្គបាន?
តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ
របស់ព្រះអង្គបាន?
2គឺអ្នកដែលដើរដោយទៀងត្រង់
ហើយប្រព្រឹត្តអំពើសុចរិត
ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។
3ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត
ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់
ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។
4ជាអ្នកដែលមានភ្នែកមើលមនុស្សពាល
ដោយសេចក្ដីស្អប់ខ្ពើម
តែលើកមុខអស់អ្នកដែលកោតខ្លាច
ដល់ព្រះយេហូវ៉ា
ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន
ឥតប្រែប្រួលឡើយ
ទោះជាត្រូវខាតបង់ក៏ដោយ។
5ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន
ដើម្បីយកការសោះ
ក៏មិនទទួលសំណូកទាស់នឹងមនុស្ស
ឥតទោសដែរ។
អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ
អ្នកនោះនឹងមិនរង្គើឡើយ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies