ទំនុកតម្កើង 135
135
ពាក្យសរសើរតម្កើងដល់ព្រះ ដែលព្រះអង្គមានព្រះហឫទ័យសប្បុរស និងឥទ្ធិឫទ្ធិ
1ចូរសរសើរតម្កើងព្រះយេហូវ៉ា !
ចូរសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា
ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ
ចូរនាំគ្នាសរសើរតម្កើង
2អ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់
របស់ព្រះយេហូវ៉ា
គឺនៅក្នុងទីព្រះលាននៃព្រះដំណាក់
របស់ព្រះនៃយើងអើយ
3ចូរសរសើរតម្កើងព្រះយេហូវ៉ា
ដ្បិតព្រះយេហូវ៉ាល្អ
ចូរច្រៀងថ្វាយព្រះនាមព្រះអង្គ
ដ្បិតនេះជាទីដ៏សប្បាយរីករាយ!
4ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប
សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល
ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
5៙ ដ្បិតខ្ញុំដឹងថា ព្រះយេហូវ៉ាធំអស្ចារ្យ
ហើយថា ព្រះអម្ចាស់របស់យើង
ព្រះអង្គខ្ពស់លើសអស់ទាំងព្រះ។
6ព្រះយេហូវ៉ាធ្វើការអ្វី
ដែលព្រះអង្គសព្វព្រះហឫទ័យ
នៅលើមេឃ និងនៅផែនដី
នៅក្នុងសមុទ្រ និងអស់ទាំងទីជម្រៅ។
7ព្រះអង្គហើយដែលធ្វើឲ្យពពកឡើងពីចុងផែនដី
ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង
ក៏បញ្ចេញខ្យល់ពីឃ្លាំងរបស់ព្រះអង្គមកដែរ។
8៙ ព្រះអង្គហើយដែលបានប្រហារ
អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ
ទាំងមនុស្ស ទាំងសត្វ។
9ឱអេស៊ីព្ទអើយ ព្រះអង្គបានចាត់ទីសម្គាល់
និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង
គឺឲ្យទាស់នឹងផារ៉ោន
និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។
10ព្រះអង្គបានប្រហារជាតិសាសន៍ជាច្រើន
ហើយសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ
11គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី
និងអុក ជាស្តេចស្រុកបាសាន
ហើយអស់ទាំងនគរនៅស្រុកកាណាន
12ព្រះអង្គបានប្រគល់ស្រុករបស់គេទុកជាមត៌ក
គឺជាមត៌កដល់អ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់ព្រះអង្គ។
13៙ ឱព្រះយេហូវ៉ាអើយ
ព្រះនាមរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ឱព្រះយេហូវ៉ាអើយ ព្រះកិត្តិនាមរបស់ព្រះអង្គ
ក៏ស្ថិតស្ថេរជាអង្វែងតរៀងទៅ។
14ដ្បិតព្រះយេហូវ៉ានឹងវិនិច្ឆ័យ
ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ហើយមានព្រះហឫទ័យអាណិតអាសូរ
ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
15៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប
ធ្វើពីប្រាក់ និងមាស
ដែលជាស្នាដៃរបស់មនុស្ស។
16រូបទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
17មានត្រចៀក តែស្តាប់មិនឮ
ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។
18អស់អ្នកដែលធ្វើរូបទាំងនោះ
នឹងត្រឡប់ដូចជារូបនោះឯង
ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ
ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
19៙ ឱពូជពង្សអ៊ីស្រាអែលអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ឱពូជពង្សអើរ៉ុនអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
20ឱពូជពង្សលេវីអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
21សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
ពីក្រុងស៊ីយ៉ូន
គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម!
ហាលេលូយ៉ា !
Currently Selected:
ទំនុកតម្កើង 135: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 135
135
ពាក្យសរសើរតម្កើងដល់ព្រះ ដែលព្រះអង្គមានព្រះហឫទ័យសប្បុរស និងឥទ្ធិឫទ្ធិ
1ចូរសរសើរតម្កើងព្រះយេហូវ៉ា !
ចូរសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា
ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ
ចូរនាំគ្នាសរសើរតម្កើង
2អ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់
របស់ព្រះយេហូវ៉ា
គឺនៅក្នុងទីព្រះលាននៃព្រះដំណាក់
របស់ព្រះនៃយើងអើយ
3ចូរសរសើរតម្កើងព្រះយេហូវ៉ា
ដ្បិតព្រះយេហូវ៉ាល្អ
ចូរច្រៀងថ្វាយព្រះនាមព្រះអង្គ
ដ្បិតនេះជាទីដ៏សប្បាយរីករាយ!
4ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប
សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល
ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
5៙ ដ្បិតខ្ញុំដឹងថា ព្រះយេហូវ៉ាធំអស្ចារ្យ
ហើយថា ព្រះអម្ចាស់របស់យើង
ព្រះអង្គខ្ពស់លើសអស់ទាំងព្រះ។
6ព្រះយេហូវ៉ាធ្វើការអ្វី
ដែលព្រះអង្គសព្វព្រះហឫទ័យ
នៅលើមេឃ និងនៅផែនដី
នៅក្នុងសមុទ្រ និងអស់ទាំងទីជម្រៅ។
7ព្រះអង្គហើយដែលធ្វើឲ្យពពកឡើងពីចុងផែនដី
ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង
ក៏បញ្ចេញខ្យល់ពីឃ្លាំងរបស់ព្រះអង្គមកដែរ។
8៙ ព្រះអង្គហើយដែលបានប្រហារ
អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ
ទាំងមនុស្ស ទាំងសត្វ។
9ឱអេស៊ីព្ទអើយ ព្រះអង្គបានចាត់ទីសម្គាល់
និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង
គឺឲ្យទាស់នឹងផារ៉ោន
និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។
10ព្រះអង្គបានប្រហារជាតិសាសន៍ជាច្រើន
ហើយសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ
11គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី
និងអុក ជាស្តេចស្រុកបាសាន
ហើយអស់ទាំងនគរនៅស្រុកកាណាន
12ព្រះអង្គបានប្រគល់ស្រុករបស់គេទុកជាមត៌ក
គឺជាមត៌កដល់អ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់ព្រះអង្គ។
13៙ ឱព្រះយេហូវ៉ាអើយ
ព្រះនាមរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ឱព្រះយេហូវ៉ាអើយ ព្រះកិត្តិនាមរបស់ព្រះអង្គ
ក៏ស្ថិតស្ថេរជាអង្វែងតរៀងទៅ។
14ដ្បិតព្រះយេហូវ៉ានឹងវិនិច្ឆ័យ
ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ហើយមានព្រះហឫទ័យអាណិតអាសូរ
ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
15៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប
ធ្វើពីប្រាក់ និងមាស
ដែលជាស្នាដៃរបស់មនុស្ស។
16រូបទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
17មានត្រចៀក តែស្តាប់មិនឮ
ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។
18អស់អ្នកដែលធ្វើរូបទាំងនោះ
នឹងត្រឡប់ដូចជារូបនោះឯង
ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ
ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
19៙ ឱពូជពង្សអ៊ីស្រាអែលអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ឱពូជពង្សអើរ៉ុនអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
20ឱពូជពង្សលេវីអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
21សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
ពីក្រុងស៊ីយ៉ូន
គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម!
ហាលេលូយ៉ា !
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies