ទំនុកតម្កើង 132
132
លំនៅដ៏អស់កល្បជានិច្ចរបស់ព្រះនៅក្រុងស៊ីយ៉ូន
ទំនុកច្រៀងតាមថ្នាក់។
1ឱព្រះយេហូវ៉ាអើយ
សូមនឹកចាំពីព្រះបាទដាវីឌ
និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក
2ពីដំណើរដែលលោកបានស្បថ
ចំពោះព្រះយេហូវ៉ា
គឺបានស្បថចំពោះព្រះដ៏ខ្លាំងពូកែ
របស់លោកយ៉ាកុបថា៖
3«ទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះរបស់ទូលបង្គំ
ឬឡើងទៅដេកនៅលើគ្រែរបស់ទូលបង្គំឡើយ
4ទូលបង្គំនឹងមិនព្រមឲ្យភ្នែកទូលបង្គំដេក
ឬឲ្យត្របកភ្នែកទូលបង្គំលង់លក់ឡើយ
5រហូតទាល់តែទូលបង្គំរកបានទីកន្លែងមួយ
ថ្វាយព្រះយេហូវ៉ា
គឺជាព្រះពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែ
របស់លោកយ៉ាកុប»។
6មើល៍ យើងខ្ញុំបានឮថា ហិបរបស់ព្រះអង្គ
នៅភូមិអេប្រាតា
យើងក៏បានរកឃើញហិបនេះនៅវាលយ៉ាអើរ។
7សូមឲ្យយើងខ្ញុំចូលទៅក្នុងព្រះពន្លារបស់ព្រះអង្គ
សូមឲ្យយើងខ្ញុំក្រាបថ្វាយបង្គំ
នៅទៀបកំណល់ព្រះបាទរបស់ព្រះអង្គ!
8ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង
សូមព្រះអង្គយាងចូលទៅក្នុងទីសម្រាក
របស់ព្រះអង្គ
ព្រមទាំងហិបនៃព្រះចេស្តារបស់ព្រះអង្គផង។
9សូមឲ្យពួកសង្ឃរបស់ព្រះអង្គបានប្រដាប់កាយ
ដោយសេចក្ដីសុចរិត
ហើយឲ្យពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ
ស្រែកហ៊ោដោយអំណរ។
10ដោយយល់ព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់អ្នកដែលព្រះអង្គ
បានចាក់ប្រេងតាំងឡើយ។
11៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ
ដោយសេចក្ដីពិត
ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖
«ក្នុងចំណោមកូនប្រុសៗ
ដែលកើតចេញពីខ្លួនអ្នក
យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។
12ប្រសិនបើកូនៗរបស់អ្នកកាន់តាម
សេចក្ដីសញ្ញារបស់យើង
និងសេចក្ដីបន្ទាល់ដែលយើងនឹងបង្រៀនដល់គេ
នោះកូនៗរបស់គេក៏នឹងអង្គុយលើបល្ល័ង្ក
របស់អ្នកជារៀងរហូតដែរ»។
13៙ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសក្រុងស៊ីយ៉ូន
ព្រះអង្គសព្វព្រះហឫទ័យចង់បានក្រុងនេះ
សម្រាប់ជាលំនៅរបស់ព្រះអង្គ។
14«នេះជាទីសម្រាករបស់យើងរហូតតទៅ
យើងនឹងអាស្រ័យនៅទីនេះ
ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។
15យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរ
យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ
មានអាហារបរិភោគឆ្អែតស្កប់ស្កល់។
16ឯពួកសង្ឃរបស់ក្រុងនេះ
យើងនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ
ហើយពួកបរិសុទ្ធនៅក្រុងនេះ
នឹងស្រែកហ៊ោដោយអំណរ។
17នៅទីនេះ យើងនឹងធ្វើឲ្យស្នែង
របស់ដាវីឌដុះពន្លកឡើង
យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នក
ដែលយើងបានចាក់ប្រេងតាំង។
18យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ
ដោយសេចក្ដីខ្មាស
តែនៅលើក្បាលលោកវិញ
នឹងមានមកុដដ៏រុងរឿង»។
Currently Selected:
ទំនុកតម្កើង 132: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 132
132
លំនៅដ៏អស់កល្បជានិច្ចរបស់ព្រះនៅក្រុងស៊ីយ៉ូន
ទំនុកច្រៀងតាមថ្នាក់។
1ឱព្រះយេហូវ៉ាអើយ
សូមនឹកចាំពីព្រះបាទដាវីឌ
និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក
2ពីដំណើរដែលលោកបានស្បថ
ចំពោះព្រះយេហូវ៉ា
គឺបានស្បថចំពោះព្រះដ៏ខ្លាំងពូកែ
របស់លោកយ៉ាកុបថា៖
3«ទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះរបស់ទូលបង្គំ
ឬឡើងទៅដេកនៅលើគ្រែរបស់ទូលបង្គំឡើយ
4ទូលបង្គំនឹងមិនព្រមឲ្យភ្នែកទូលបង្គំដេក
ឬឲ្យត្របកភ្នែកទូលបង្គំលង់លក់ឡើយ
5រហូតទាល់តែទូលបង្គំរកបានទីកន្លែងមួយ
ថ្វាយព្រះយេហូវ៉ា
គឺជាព្រះពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែ
របស់លោកយ៉ាកុប»។
6មើល៍ យើងខ្ញុំបានឮថា ហិបរបស់ព្រះអង្គ
នៅភូមិអេប្រាតា
យើងក៏បានរកឃើញហិបនេះនៅវាលយ៉ាអើរ។
7សូមឲ្យយើងខ្ញុំចូលទៅក្នុងព្រះពន្លារបស់ព្រះអង្គ
សូមឲ្យយើងខ្ញុំក្រាបថ្វាយបង្គំ
នៅទៀបកំណល់ព្រះបាទរបស់ព្រះអង្គ!
8ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង
សូមព្រះអង្គយាងចូលទៅក្នុងទីសម្រាក
របស់ព្រះអង្គ
ព្រមទាំងហិបនៃព្រះចេស្តារបស់ព្រះអង្គផង។
9សូមឲ្យពួកសង្ឃរបស់ព្រះអង្គបានប្រដាប់កាយ
ដោយសេចក្ដីសុចរិត
ហើយឲ្យពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ
ស្រែកហ៊ោដោយអំណរ។
10ដោយយល់ព្រះបាទដាវីឌ
ជាអ្នកបម្រើរបស់ព្រះអង្គ
សូមកុំបោះបង់អ្នកដែលព្រះអង្គ
បានចាក់ប្រេងតាំងឡើយ។
11៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ
ដោយសេចក្ដីពិត
ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖
«ក្នុងចំណោមកូនប្រុសៗ
ដែលកើតចេញពីខ្លួនអ្នក
យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។
12ប្រសិនបើកូនៗរបស់អ្នកកាន់តាម
សេចក្ដីសញ្ញារបស់យើង
និងសេចក្ដីបន្ទាល់ដែលយើងនឹងបង្រៀនដល់គេ
នោះកូនៗរបស់គេក៏នឹងអង្គុយលើបល្ល័ង្ក
របស់អ្នកជារៀងរហូតដែរ»។
13៙ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសក្រុងស៊ីយ៉ូន
ព្រះអង្គសព្វព្រះហឫទ័យចង់បានក្រុងនេះ
សម្រាប់ជាលំនៅរបស់ព្រះអង្គ។
14«នេះជាទីសម្រាករបស់យើងរហូតតទៅ
យើងនឹងអាស្រ័យនៅទីនេះ
ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។
15យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរ
យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ
មានអាហារបរិភោគឆ្អែតស្កប់ស្កល់។
16ឯពួកសង្ឃរបស់ក្រុងនេះ
យើងនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ
ហើយពួកបរិសុទ្ធនៅក្រុងនេះ
នឹងស្រែកហ៊ោដោយអំណរ។
17នៅទីនេះ យើងនឹងធ្វើឲ្យស្នែង
របស់ដាវីឌដុះពន្លកឡើង
យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នក
ដែលយើងបានចាក់ប្រេងតាំង។
18យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ
ដោយសេចក្ដីខ្មាស
តែនៅលើក្បាលលោកវិញ
នឹងមានមកុដដ៏រុងរឿង»។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies