ទំនុកតម្កើង 126
126
ចម្រូតនៃអំណរ
ទំនុកច្រៀងតាមថ្នាក់។
1កាលព្រះយេហូវ៉ាបានលើកមុខ
ក្រុងស៊ីយ៉ូនឡើងវិញ
យើងរាល់គ្នាបានដូចជាមនុស្ស
ដែលយល់សប្តិ។
2ពេលនោះ មាត់យើងបានពេញដោយ
សំណើចក្អាកក្អាយ
ហើយអណ្ដាតយើងក៏ពេញដោយ
សម្រែកអរសប្បាយ
នោះក្នុងចំណោមជាតិតសាសន៍នានា
មានគេពោលថា
«ព្រះយេហូវ៉ាបានធ្វើការ
យ៉ាងធំសម្រាប់ពួកគេ»។
3ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំ
សម្រាប់យើងមែន ហើយយើងក៏អរសប្បាយ។
4ឱព្រះយេហូវ៉ាអើយ
សូមលើកមុខយើងខ្ញុំឡើងវិញ
ដូចជាទឹកជ្រោះនៅតំបន់ណេកិបផង!
5អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក
គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ!
6អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ
ចេញទៅទាំងយំ
គេនឹងវិលត្រឡប់មកវិញ
ទាំងសម្រែកអរសប្បាយ
ព្រមទាំងយកកណ្ដាប់មកជាមួយផង។
Currently Selected:
ទំនុកតម្កើង 126: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 126
126
ចម្រូតនៃអំណរ
ទំនុកច្រៀងតាមថ្នាក់។
1កាលព្រះយេហូវ៉ាបានលើកមុខ
ក្រុងស៊ីយ៉ូនឡើងវិញ
យើងរាល់គ្នាបានដូចជាមនុស្ស
ដែលយល់សប្តិ។
2ពេលនោះ មាត់យើងបានពេញដោយ
សំណើចក្អាកក្អាយ
ហើយអណ្ដាតយើងក៏ពេញដោយ
សម្រែកអរសប្បាយ
នោះក្នុងចំណោមជាតិតសាសន៍នានា
មានគេពោលថា
«ព្រះយេហូវ៉ាបានធ្វើការ
យ៉ាងធំសម្រាប់ពួកគេ»។
3ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំ
សម្រាប់យើងមែន ហើយយើងក៏អរសប្បាយ។
4ឱព្រះយេហូវ៉ាអើយ
សូមលើកមុខយើងខ្ញុំឡើងវិញ
ដូចជាទឹកជ្រោះនៅតំបន់ណេកិបផង!
5អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក
គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ!
6អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ
ចេញទៅទាំងយំ
គេនឹងវិលត្រឡប់មកវិញ
ទាំងសម្រែកអរសប្បាយ
ព្រមទាំងយកកណ្ដាប់មកជាមួយផង។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies