ទំនុកតម្កើង 114
114
ការអស្ចារ្យរបស់ព្រះនៅពេលចេញពីស្រុកអេស៊ីព្ទ
1កាលអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ
គឺកាលពូជពង្សរបស់យ៉ាកុប
ចាកចេញពីសាសន៍មួយ
ដែលមានភាសាចម្លែក
2យូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ព្រះ
គឺអ៊ីស្រាអែលជានគររបស់ព្រះអង្គ។
3៙ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ
ទន្លេយ័រដាន់ក៏ដកថយ។
4ភ្នំធំៗនាំគ្នាលោតដូចចៀមឈ្មោល
ហើយភ្នំតូចៗដូចកូនចៀម។
5៙ ឱសមុទ្រអើយ
ហេតុអ្វីបានជារត់គេចដូច្នេះ?
ឱទន្លេយ័រដាន់អើយ ហេតុអ្វីបានជាដកថយ?
6ឱភ្នំធំៗអើយ
ហេតុអ្វីបានជាឯងលោតដូចចៀមឈ្មោល
ឱភ្នំតូចៗអើយ ហេតុអ្វីបានជាលោត
ដូចកូនចៀមដូច្នេះ?
7៙ ឱផែនដីអើយ
ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់
គឺនៅចំពោះព្រះរបស់លោកយ៉ាកុប
8ជាព្រះដែលធ្វើឲ្យថ្មដាប្រែទៅជាត្រពាំងទឹក
គឺធ្វើឲ្យថ្មដ៏រឹងទៅជាប្រភពទឹក។
Currently Selected:
ទំនុកតម្កើង 114: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 114
114
ការអស្ចារ្យរបស់ព្រះនៅពេលចេញពីស្រុកអេស៊ីព្ទ
1កាលអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ
គឺកាលពូជពង្សរបស់យ៉ាកុប
ចាកចេញពីសាសន៍មួយ
ដែលមានភាសាចម្លែក
2យូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ព្រះ
គឺអ៊ីស្រាអែលជានគររបស់ព្រះអង្គ។
3៙ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ
ទន្លេយ័រដាន់ក៏ដកថយ។
4ភ្នំធំៗនាំគ្នាលោតដូចចៀមឈ្មោល
ហើយភ្នំតូចៗដូចកូនចៀម។
5៙ ឱសមុទ្រអើយ
ហេតុអ្វីបានជារត់គេចដូច្នេះ?
ឱទន្លេយ័រដាន់អើយ ហេតុអ្វីបានជាដកថយ?
6ឱភ្នំធំៗអើយ
ហេតុអ្វីបានជាឯងលោតដូចចៀមឈ្មោល
ឱភ្នំតូចៗអើយ ហេតុអ្វីបានជាលោត
ដូចកូនចៀមដូច្នេះ?
7៙ ឱផែនដីអើយ
ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់
គឺនៅចំពោះព្រះរបស់លោកយ៉ាកុប
8ជាព្រះដែលធ្វើឲ្យថ្មដាប្រែទៅជាត្រពាំងទឹក
គឺធ្វើឲ្យថ្មដ៏រឹងទៅជាប្រភពទឹក។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies