ទំនុកតម្កើង 104
104
ព្រះជាអាទិករ និងជាអ្នកផ្គត់ផ្គង់
1ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គធំអស្ចារ្យណាស់
ព្រះអង្គប្រដាប់អង្គដោយភាពរុងរឿង
និងតេជានុភាព
2ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ
ដូចជាទ្រង់ព្រះភូសា
ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ
3ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ
លើជលសា
ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ
ហើយព្រះអង្គយាងលើស្លាបនៃខ្យល់
4ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ
ហើយយកអណ្ដាតភ្លើង
ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
5៙ ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វា
មិនឲ្យផែនដីរង្គើសោះឡើយ។
6ព្រះអង្គបានគ្របផែនដីដោយទឹកជ្រៅ
ដូចគ្របដោយអាវ
មហាសាគរក៏ឡើងខ្ពស់ជាងភ្នំផង។
7ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ
ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។
8ភ្នំទាំងឡាយងើបឡើង
ហើយជ្រលងភ្នំទាំងប៉ុន្មានក៏ស្រុតចុះ
ទៅរកកន្លែងដែលព្រះអង្គបានកំណត់ឲ្យវា។
9ព្រះអង្គបានដាក់ព្រំប្រទល់ កុំឲ្យទឹកហូររំលង
ដើម្បីកុំឲ្យឡើងលិចផែនដីទៀត។
10៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក
ផុះឡើងនៅក្នុងជ្រោះ
ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ
11សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ
ឯលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។
12បក្សាបក្សីហើរលើអាកាសធ្វើសម្បុក
នៅក្បែរផ្លូវទឹកទាំងនោះ
ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។
13ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់
ហើយផែនដីស្កប់ស្កល់ដោយផល
នៃស្នាព្រះហស្តព្រះអង្គ។
14៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ
ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ
ដើម្បីឲ្យគេមានអាហារចេញពីផែនដី
15ហើយមានស្រាទំពាំងបាយជូរ
ដែលនាំឲ្យចិត្តមនុស្សបានរីករាយ
មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង
ព្រមទាំងអាហារសម្រាប់
ចម្រើនកម្លាំងចិត្តមនុស្ស។
16ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា
មានទឹកជាបរិបូរ
គឺដើមតាត្រៅនៅភ្នំល្បាណូន
ជាដើមដែលព្រះអង្គបានដាំ។
17បក្សាបក្សីនាំគ្នាធ្វើសម្បុក
នៅលើដើមឈើទាំងនោះ
ឯសត្វកុកមានលំនៅរបស់វា
នៅលើដើមកកោះ។
18ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ
ហើយថ្មដានានាជាទីពឹងជ្រក
នៃសត្វទន្សាយថ្ម។
19ព្រះអង្គបានតម្រូវព្រះចន្ទ
ទុកសម្រាប់ជាទីកំណត់រដូវ
ចំណែកព្រះអាទិត្យ
ក៏ដឹងពេលដែលត្រូវលិចដែរ។
20ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល
ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន
សសៀរចេញមក។
21សិង្ហស្ទាវគ្រហឹមរកចាប់រំពា
វាស្វែងរកអាហាររបស់វាពីព្រះ។
22កាលព្រះអាទិត្យរះឡើង វាក៏ដកខ្លួនថយ
ចូលទៅដេកក្នុងរូងរបស់វាវិញ។
23ឯមនុស្សចេញទៅធ្វើការរបស់ខ្លួន
ហើយគេធ្វើការរហូតដល់ល្ងាច។
24៙ ឱព្រះយេហូវ៉ាអើយ
ស្នាព្រះហស្តរបស់ព្រះអង្គ
មានច្រើនប្រការណាស់!
ព្រះអង្គបានធ្វើការអស់នោះ
ដោយព្រះប្រាជ្ញាញាណ
ផែនដីមានពេញដោយអ្វីៗសព្វសារពើ
ដែលព្រះអង្គបានបង្កើតមក។
25ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ
នៅទីនោះមានមច្ឆាជាតិរស់រវើក
ច្រើនឥតគណនា
ជាសត្វមានជីវិត ទាំងតូច ទាំងធំ។
26មាននាវាបើកទៅមក
ហើយមានសត្វធំសម្បើមដែលព្រះអង្គ
បានបង្កើតមកឲ្យលេងនៅក្នុងសមុទ្រ។
27៙ គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ
គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។
28ពេលព្រះអង្គប្រទានចំណីឲ្យ វាក៏ទទួលយក
កាលព្រះអង្គលាព្រះហស្ត
វាក៏បានឆ្អែតដោយរបស់ល្អ។
29កាលព្រះអង្គលាក់ព្រះភក្ត្រ វាក៏ថប់ព្រួយ
កាលព្រះអង្គដកយកដង្ហើមរបស់វាចេញ
វាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដី។
30កាលព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គទៅ
វាក៏កើតឡើង ហើយព្រះអង្គធ្វើឲ្យផែនដី
ស្រស់បស់ឡើងវិញ។
31៙ សូមឲ្យសិរីល្អរបស់ព្រះយេហូវ៉ា
ស្ថិតស្ថេរអស់កល្បជានិច្ច
សូមឲ្យព្រះយេហូវ៉ារីករាយ
នឹងស្នាព្រះហស្តរបស់ព្រះអង្គ
32កាលព្រះអង្គទតមកផែនដី
នោះផែនដីក៏ញាប់ញ័រ
កាលព្រះអង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។
33ដរាបណាខ្ញុំនៅមានជីវិត
ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប
ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ
កាលខ្ញុំនៅមានជីវិត។
34សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ
បានគាប់ព្រះហឫទ័យដល់ព្រះអង្គ
ដ្បិតខ្ញុំរីករាយក្នុងព្រះយេហូវ៉ា។
35សូមឲ្យមនុស្សបាបវិនាសបាត់ពីផែនដី
ហើយកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ហាលេលូយ៉ា !
Currently Selected:
ទំនុកតម្កើង 104: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 104
104
ព្រះជាអាទិករ និងជាអ្នកផ្គត់ផ្គង់
1ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គធំអស្ចារ្យណាស់
ព្រះអង្គប្រដាប់អង្គដោយភាពរុងរឿង
និងតេជានុភាព
2ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ
ដូចជាទ្រង់ព្រះភូសា
ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ
3ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ
លើជលសា
ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ
ហើយព្រះអង្គយាងលើស្លាបនៃខ្យល់
4ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ
ហើយយកអណ្ដាតភ្លើង
ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
5៙ ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វា
មិនឲ្យផែនដីរង្គើសោះឡើយ។
6ព្រះអង្គបានគ្របផែនដីដោយទឹកជ្រៅ
ដូចគ្របដោយអាវ
មហាសាគរក៏ឡើងខ្ពស់ជាងភ្នំផង។
7ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ
ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។
8ភ្នំទាំងឡាយងើបឡើង
ហើយជ្រលងភ្នំទាំងប៉ុន្មានក៏ស្រុតចុះ
ទៅរកកន្លែងដែលព្រះអង្គបានកំណត់ឲ្យវា។
9ព្រះអង្គបានដាក់ព្រំប្រទល់ កុំឲ្យទឹកហូររំលង
ដើម្បីកុំឲ្យឡើងលិចផែនដីទៀត។
10៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក
ផុះឡើងនៅក្នុងជ្រោះ
ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ
11សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ
ឯលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។
12បក្សាបក្សីហើរលើអាកាសធ្វើសម្បុក
នៅក្បែរផ្លូវទឹកទាំងនោះ
ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។
13ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់
ហើយផែនដីស្កប់ស្កល់ដោយផល
នៃស្នាព្រះហស្តព្រះអង្គ។
14៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ
ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ
ដើម្បីឲ្យគេមានអាហារចេញពីផែនដី
15ហើយមានស្រាទំពាំងបាយជូរ
ដែលនាំឲ្យចិត្តមនុស្សបានរីករាយ
មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង
ព្រមទាំងអាហារសម្រាប់
ចម្រើនកម្លាំងចិត្តមនុស្ស។
16ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា
មានទឹកជាបរិបូរ
គឺដើមតាត្រៅនៅភ្នំល្បាណូន
ជាដើមដែលព្រះអង្គបានដាំ។
17បក្សាបក្សីនាំគ្នាធ្វើសម្បុក
នៅលើដើមឈើទាំងនោះ
ឯសត្វកុកមានលំនៅរបស់វា
នៅលើដើមកកោះ។
18ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ
ហើយថ្មដានានាជាទីពឹងជ្រក
នៃសត្វទន្សាយថ្ម។
19ព្រះអង្គបានតម្រូវព្រះចន្ទ
ទុកសម្រាប់ជាទីកំណត់រដូវ
ចំណែកព្រះអាទិត្យ
ក៏ដឹងពេលដែលត្រូវលិចដែរ។
20ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល
ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន
សសៀរចេញមក។
21សិង្ហស្ទាវគ្រហឹមរកចាប់រំពា
វាស្វែងរកអាហាររបស់វាពីព្រះ។
22កាលព្រះអាទិត្យរះឡើង វាក៏ដកខ្លួនថយ
ចូលទៅដេកក្នុងរូងរបស់វាវិញ។
23ឯមនុស្សចេញទៅធ្វើការរបស់ខ្លួន
ហើយគេធ្វើការរហូតដល់ល្ងាច។
24៙ ឱព្រះយេហូវ៉ាអើយ
ស្នាព្រះហស្តរបស់ព្រះអង្គ
មានច្រើនប្រការណាស់!
ព្រះអង្គបានធ្វើការអស់នោះ
ដោយព្រះប្រាជ្ញាញាណ
ផែនដីមានពេញដោយអ្វីៗសព្វសារពើ
ដែលព្រះអង្គបានបង្កើតមក។
25ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ
នៅទីនោះមានមច្ឆាជាតិរស់រវើក
ច្រើនឥតគណនា
ជាសត្វមានជីវិត ទាំងតូច ទាំងធំ។
26មាននាវាបើកទៅមក
ហើយមានសត្វធំសម្បើមដែលព្រះអង្គ
បានបង្កើតមកឲ្យលេងនៅក្នុងសមុទ្រ។
27៙ គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ
គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។
28ពេលព្រះអង្គប្រទានចំណីឲ្យ វាក៏ទទួលយក
កាលព្រះអង្គលាព្រះហស្ត
វាក៏បានឆ្អែតដោយរបស់ល្អ។
29កាលព្រះអង្គលាក់ព្រះភក្ត្រ វាក៏ថប់ព្រួយ
កាលព្រះអង្គដកយកដង្ហើមរបស់វាចេញ
វាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដី។
30កាលព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គទៅ
វាក៏កើតឡើង ហើយព្រះអង្គធ្វើឲ្យផែនដី
ស្រស់បស់ឡើងវិញ។
31៙ សូមឲ្យសិរីល្អរបស់ព្រះយេហូវ៉ា
ស្ថិតស្ថេរអស់កល្បជានិច្ច
សូមឲ្យព្រះយេហូវ៉ារីករាយ
នឹងស្នាព្រះហស្តរបស់ព្រះអង្គ
32កាលព្រះអង្គទតមកផែនដី
នោះផែនដីក៏ញាប់ញ័រ
កាលព្រះអង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។
33ដរាបណាខ្ញុំនៅមានជីវិត
ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប
ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ
កាលខ្ញុំនៅមានជីវិត។
34សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ
បានគាប់ព្រះហឫទ័យដល់ព្រះអង្គ
ដ្បិតខ្ញុំរីករាយក្នុងព្រះយេហូវ៉ា។
35សូមឲ្យមនុស្សបាបវិនាសបាត់ពីផែនដី
ហើយកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា
ហាលេលូយ៉ា !
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies