មីកា 2
2
ការអាក្រក់របស់សង្គមត្រូវបានប្រកាសចេញទៅ
1វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត
ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន
លុះព្រឹកភ្លឺឡើង គេធ្វើការនោះ
ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។
2គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន
ព្រមទាំងផ្ទះផង ហើយរឹបយកទៅ
គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ
គឺជាមនុស្ស និងមត៌ករបស់គេដែរ។
3ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់
ទាស់នឹងគ្រួសារនេះដែរ
ជាការដែលឯងរាល់គ្នានឹងមិនដែល
ដកកចេញបានឡើយ
ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ
ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។
4នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ
ប្រៀបធៀបចាក់ដោតអ្នក
ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា
"យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ
ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ
ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎!
ព្រះអង្គបានចែកស្រែចម្ការរបស់យើង
ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។
5ដូច្នេះ អ្នកនឹងមិនមានអ្នកណា
សម្រាប់កាន់ខ្សែវាស់តាមឆ្នោត
នៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។
6គេថា «កុំថ្លែងទំនាយឲ្យសោះ
ពួកហោរានឹងលែងថ្លែងទំនាយដល់ពួកយ៉ាងនេះហើយ
តែដំណៀលនឹងមិនផុតឡើយ»។
7ឱពួកវង្សយ៉ាកុបអើយ តើហ៊ាននិយាយយ៉ាងនោះឬ?
ឯព្រះវិញ្ញាណនៃព្រះយេហូវ៉ា តើព្រះអង្គត្រូវទញ់ទាល់ឬ?
តើព្រះអង្គឬអី ដែលធ្វើការទាំងនោះ
តើយើងប្រើពាក្យមិនធ្វើល្អ
ទៅចំពោះអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ឬ?
8ពីមុនមក រាស្ត្ររបស់យើងបានលើកគ្នា
ដូចជាខ្មាំងសត្រូវ
ឯពួកអ្នកដែលដើរតាមផ្លូវដោយសុខសាន្ត
នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ
ទុកនៅតែអាវខ្លី
គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចម្បាំងវិញ។
9ឯងរាល់គ្នាក៏បណ្តេញពួកស្រីៗក្នុងប្រជារាស្ត្រយើង
ចេញពីផ្ទះដែលគេស្រឡាញ់
ហើយដកសិរីល្អរបស់យើង
ចេញពីពួកកូនតូចៗរបស់គេជានិច្ចដែរ។
10ចូរក្រោកឡើង ហើយចេញទៅចុះ
ដ្បិតនេះមិនមែនជាកន្លែង
សម្រាប់ឯងរាល់គ្នាសម្រាកទេ
ព្រោះសេចក្ដីស្មោកគ្រោកបង្ករឲ្យមាន
វិនាសកម្មយ៉ាងខ្លោចផ្សា។
11បើមានមនុស្សណាដែលប្រព្រឹត្តដោយភូតភរ
មកកុហកថា
"ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក
បើមានស្រាទំពាំងបាយជូរ និងពីគ្រឿងស្រវឹង"
គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
ព្រះអម្ចាស់ប្រមូលផ្តុំជនជាតិអ៊ីស្រាអែលដែលនៅសេសសល់
12ឱយ៉ាកុបអើយ
យើងនឹងកៀរប្រមូលឯងរាល់គ្នាមកវិញ
យើងនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា
យើងនឹងដាក់គេឲ្យនៅជាមួយគ្នា
ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា
គឺដូចជាសត្វមួយហ្វូងនៅកណ្ដាលវាលស្មៅ
គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន។
13ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ
គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ
រួចរំលងទៅដល់ទ្វារក្រុង
ហើយបានចេញទៅតាមទីនោះ
ស្តេចគេបានយាងនាំមុខគេ
ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
Currently Selected:
មីកា 2: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
មីកា 2
2
ការអាក្រក់របស់សង្គមត្រូវបានប្រកាសចេញទៅ
1វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត
ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន
លុះព្រឹកភ្លឺឡើង គេធ្វើការនោះ
ព្រោះគេមានកម្លាំងដៃនឹងធ្វើបាន។
2គេលោភចង់បានស្រែចម្ការ ក៏ដណ្តើមយកបាន
ព្រមទាំងផ្ទះផង ហើយរឹបយកទៅ
គេសង្កត់សង្កិនទាំងមនុស្ស និងផ្ទះរបស់គេ
គឺជាមនុស្ស និងមត៌ករបស់គេដែរ។
3ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់
ទាស់នឹងគ្រួសារនេះដែរ
ជាការដែលឯងរាល់គ្នានឹងមិនដែល
ដកកចេញបានឡើយ
ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ
ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។
4នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ
ប្រៀបធៀបចាក់ដោតអ្នក
ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា
"យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ
ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ
ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎!
ព្រះអង្គបានចែកស្រែចម្ការរបស់យើង
ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។
5ដូច្នេះ អ្នកនឹងមិនមានអ្នកណា
សម្រាប់កាន់ខ្សែវាស់តាមឆ្នោត
នៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។
6គេថា «កុំថ្លែងទំនាយឲ្យសោះ
ពួកហោរានឹងលែងថ្លែងទំនាយដល់ពួកយ៉ាងនេះហើយ
តែដំណៀលនឹងមិនផុតឡើយ»។
7ឱពួកវង្សយ៉ាកុបអើយ តើហ៊ាននិយាយយ៉ាងនោះឬ?
ឯព្រះវិញ្ញាណនៃព្រះយេហូវ៉ា តើព្រះអង្គត្រូវទញ់ទាល់ឬ?
តើព្រះអង្គឬអី ដែលធ្វើការទាំងនោះ
តើយើងប្រើពាក្យមិនធ្វើល្អ
ទៅចំពោះអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ឬ?
8ពីមុនមក រាស្ត្ររបស់យើងបានលើកគ្នា
ដូចជាខ្មាំងសត្រូវ
ឯពួកអ្នកដែលដើរតាមផ្លូវដោយសុខសាន្ត
នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ
ទុកនៅតែអាវខ្លី
គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចម្បាំងវិញ។
9ឯងរាល់គ្នាក៏បណ្តេញពួកស្រីៗក្នុងប្រជារាស្ត្រយើង
ចេញពីផ្ទះដែលគេស្រឡាញ់
ហើយដកសិរីល្អរបស់យើង
ចេញពីពួកកូនតូចៗរបស់គេជានិច្ចដែរ។
10ចូរក្រោកឡើង ហើយចេញទៅចុះ
ដ្បិតនេះមិនមែនជាកន្លែង
សម្រាប់ឯងរាល់គ្នាសម្រាកទេ
ព្រោះសេចក្ដីស្មោកគ្រោកបង្ករឲ្យមាន
វិនាសកម្មយ៉ាងខ្លោចផ្សា។
11បើមានមនុស្សណាដែលប្រព្រឹត្តដោយភូតភរ
មកកុហកថា
"ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក
បើមានស្រាទំពាំងបាយជូរ និងពីគ្រឿងស្រវឹង"
គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
ព្រះអម្ចាស់ប្រមូលផ្តុំជនជាតិអ៊ីស្រាអែលដែលនៅសេសសល់
12ឱយ៉ាកុបអើយ
យើងនឹងកៀរប្រមូលឯងរាល់គ្នាមកវិញ
យើងនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា
យើងនឹងដាក់គេឲ្យនៅជាមួយគ្នា
ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា
គឺដូចជាសត្វមួយហ្វូងនៅកណ្ដាលវាលស្មៅ
គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន។
13ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ
គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ
រួចរំលងទៅដល់ទ្វារក្រុង
ហើយបានចេញទៅតាមទីនោះ
ស្តេចគេបានយាងនាំមុខគេ
ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies