ម៉ាថាយ 28:5-7
ម៉ាថាយ 28:5-7 គកស១៦
ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង ព្រះអង្គមិននៅទីនេះទេ ដ្បិតព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់បានមានព្រះបន្ទូលរួចមកហើយ សូមមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ។ ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។