ម៉ាថាយ 1:20-23
ម៉ាថាយ 1:20-23 គកស១៦
ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ នាងនឹងប្រសូតបានបុត្រាមួយ ហើយលោកត្រូវថ្វាយព្រះនាមបុត្រនោះថា "យេស៊ូវ" ព្រោះបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឲ្យរួចពីបាបរបស់គេ»។ ការទាំងនោះកើតមក ដើម្បីសម្រេចសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «មើល៍! នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយគេនឹងថ្វាយ ព្រះនាមបុត្រនោះថា "អេម៉ាញូអែល"» មានន័យថា «ព្រះគង់ជាមួយយើង»។