បរិទេវ 5
5
ការទូលអង្វរសូមសេចក្ដីមេត្តាករុណា
1ឱព្រះយេហូវ៉ាអើយ
សូមនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា
សូមព្រះអង្គទតមកការដែលគេត្មះដៀលយើងខ្ញុំ
2មត៌ករបស់យើងខ្ញុំក្លាយជារបស់អ្នកដទៃ
ឯផ្ទះសំបែងរបស់យើងខ្ញុំ
ក៏ក្លាយជារបស់ជនបរទេស។
3យើងខ្ញុំជាកូនកំព្រាឪពុក
ម្តាយយើងខ្ញុំនៅមេម៉ាយ។
4យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីផឹកទឹករបស់ខ្លួន
ហើយឧសរបស់យើងខ្ញុំក៏ត្រូវទិញដែរ។
5ពួកគេដេញតាមជិះកយើងខ្ញុំ
យើងខ្ញុំអស់កម្លាំង ឥតមានពេលសម្រាកឡើយ។
6យើងខ្ញុំបានហុចដៃទៅសុំពួកសាសន៍អេស៊ីព្ទ
និងពួកសាសន៍អាសស៊ើរ
ដើម្បីឲ្យបានអាហារបរិភោគ។
7បុព្វបុរសយើងខ្ញុំបានធ្វើបាប
ហើយក៏វិនាសអស់ទៅ
ឯយើងខ្ញុំក៏ត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ។
8មានពួកអ្នកបម្រើធ្វើជាចៅហ្វាយលើយើងខ្ញុំ
ឥតមានអ្នកណានឹងដោះយើងខ្ញុំ
ឲ្យរួចពីកណ្ដាប់ដៃគេឡើយ។
9យើងខ្ញុំរកអាហារបាន
ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន។
10ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន
ព្រោះតែការអត់ឃ្លាន
11គេបានចាប់កំហែងពួកស្រ្តីនៅក្រុងស៊ីយ៉ូន
និងពួកក្រមុំៗនៅតាមទីក្រុងក្នុងស្រុកយូដា។
12ឯពួកចៅហ្វាយត្រូវគេចងដៃព្យួរ
គេមិនខ្លាចពួកចាស់ទុំទេ។
13ពួកកំលោះៗបានត្រូវសែងត្បាល់កិន
ហើយកូនក្មេងដើរពាន់ជើងទ្រេតទ្រោត
ក្រោមបាច់ឧស។
14លែងមានពួកចាស់ទុំនៅទ្វារក្រុង
និងពួកកំលោះៗលេងភ្លេងទៀតហើយ។
15យើងខ្ញុំលែងមានអំណរក្នុងចិត្ត
ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ
ត្រឡប់ទៅជាការសោយសោកវិញ
16មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ
វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។
17ហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ
ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត
ដោយព្រោះការទាំងនេះដែរ
18ដ្បិតភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់
មានតែឆ្កែចចកដើរប៉ុណ្ណោះ។
19ឱព្រះយេហូវ៉ាអើយ
ព្រះអង្គគង់នៅអស់កល្បជានិច្ច
បល្ល័ង្ករបស់ព្រះអង្គស្ថិតស្ថេរ
នៅអស់គ្រប់ទាំងតំណមនុស្ស។
20ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត?
ហេតុអ្វីព្រះអង្គបោះបង់ចោលយើងខ្ញុំយូរយ៉ាងនេះ?
21ឱព្រះយេហូវ៉ាអើយ សូមនាំយើងខ្ញុំឲ្យវិលមកវិញ
នោះយើងខ្ញុំនឹងបែរមកហើយ
សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចកាលពីដើម
22ឬក៏ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ហើយព្រះអង្គខ្ញាល់នឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚
Currently Selected:
បរិទេវ 5: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
បរិទេវ 5
5
ការទូលអង្វរសូមសេចក្ដីមេត្តាករុណា
1ឱព្រះយេហូវ៉ាអើយ
សូមនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា
សូមព្រះអង្គទតមកការដែលគេត្មះដៀលយើងខ្ញុំ
2មត៌ករបស់យើងខ្ញុំក្លាយជារបស់អ្នកដទៃ
ឯផ្ទះសំបែងរបស់យើងខ្ញុំ
ក៏ក្លាយជារបស់ជនបរទេស។
3យើងខ្ញុំជាកូនកំព្រាឪពុក
ម្តាយយើងខ្ញុំនៅមេម៉ាយ។
4យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីផឹកទឹករបស់ខ្លួន
ហើយឧសរបស់យើងខ្ញុំក៏ត្រូវទិញដែរ។
5ពួកគេដេញតាមជិះកយើងខ្ញុំ
យើងខ្ញុំអស់កម្លាំង ឥតមានពេលសម្រាកឡើយ។
6យើងខ្ញុំបានហុចដៃទៅសុំពួកសាសន៍អេស៊ីព្ទ
និងពួកសាសន៍អាសស៊ើរ
ដើម្បីឲ្យបានអាហារបរិភោគ។
7បុព្វបុរសយើងខ្ញុំបានធ្វើបាប
ហើយក៏វិនាសអស់ទៅ
ឯយើងខ្ញុំក៏ត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ។
8មានពួកអ្នកបម្រើធ្វើជាចៅហ្វាយលើយើងខ្ញុំ
ឥតមានអ្នកណានឹងដោះយើងខ្ញុំ
ឲ្យរួចពីកណ្ដាប់ដៃគេឡើយ។
9យើងខ្ញុំរកអាហារបាន
ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន។
10ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន
ព្រោះតែការអត់ឃ្លាន
11គេបានចាប់កំហែងពួកស្រ្តីនៅក្រុងស៊ីយ៉ូន
និងពួកក្រមុំៗនៅតាមទីក្រុងក្នុងស្រុកយូដា។
12ឯពួកចៅហ្វាយត្រូវគេចងដៃព្យួរ
គេមិនខ្លាចពួកចាស់ទុំទេ។
13ពួកកំលោះៗបានត្រូវសែងត្បាល់កិន
ហើយកូនក្មេងដើរពាន់ជើងទ្រេតទ្រោត
ក្រោមបាច់ឧស។
14លែងមានពួកចាស់ទុំនៅទ្វារក្រុង
និងពួកកំលោះៗលេងភ្លេងទៀតហើយ។
15យើងខ្ញុំលែងមានអំណរក្នុងចិត្ត
ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ
ត្រឡប់ទៅជាការសោយសោកវិញ
16មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ
វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។
17ហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ
ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត
ដោយព្រោះការទាំងនេះដែរ
18ដ្បិតភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់
មានតែឆ្កែចចកដើរប៉ុណ្ណោះ។
19ឱព្រះយេហូវ៉ាអើយ
ព្រះអង្គគង់នៅអស់កល្បជានិច្ច
បល្ល័ង្ករបស់ព្រះអង្គស្ថិតស្ថេរ
នៅអស់គ្រប់ទាំងតំណមនុស្ស។
20ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត?
ហេតុអ្វីព្រះអង្គបោះបង់ចោលយើងខ្ញុំយូរយ៉ាងនេះ?
21ឱព្រះយេហូវ៉ាអើយ សូមនាំយើងខ្ញុំឲ្យវិលមកវិញ
នោះយើងខ្ញុំនឹងបែរមកហើយ
សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចកាលពីដើម
22ឬក៏ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ហើយព្រះអង្គខ្ញាល់នឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies